Banner KNP Detail Top

សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា បានអញ្ជើញជា

សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាង៧ពាន់នាក់

(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាក លវិទ្យាល័យភូមិន្ទភ្នំពេញជាង៧ពាន់នាក់នៅមជ្ឈមណ្ឌលសន្និសីទនិងពិពរណ៍កោះពេជ្រ។
និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនេះមានថ្នាក់បរិញ្ញាបត្រនិងបរិញ្ញ បត្រជាន់ខ្ពស់ក្នុងឆ្នាំសិក្សា២០១៨ – ២០១៩និងឆ្នាំសិក្សា ២០១៩-២០២០ សរុបចំនួន៧,០២១នាក់នារី ៣,៧០១ នាក់។
យោងតាមរបាយការណ៍បានឱ្យដឹងថាសា កលវិទ្យាល័យភូមិន្ទភ្នំពេញជាគ្រឹះស្ថានឧត្ត មសិក្សាសាធារណៈរបស់រដ្ឋនិងមានតួនាទីដ៏សំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុ ស្សដើម្បីបម្រើឱ្យការអភិវឌ្ឍសង្គមសេដ្ឋ កិច្ចកម្ពុជា។ គិតចាប់តាំងពីឆ្នាំ១៩៨០មក ទល់ឆ្នាំសិក្សា ២០១៩-២០២០និស្សិតបានបញ្ចប់ការសិក្សាសរុប៥៤,៧០៦នាក់ (នារី ២០,៧៣៨នាក់)។ក្នុងនោះមាននិស្សិតអា ហារូបករណ៍សរុប១៩,៧៨៦ នាក់ (នារី ៦,១៦១នាក់)និងនិស្សិតជ័យលាភីអាហា រូបករណ៍សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនសរុប៩៧នាក់ (នារី៦៣នាក់)។
នៅក្នុងឆ្នាំសិក្សា២០២២-២០២៣នេះនិសិ្សតកំពុងសិក្សាសរុប១៩,៨៦៤នា ក់(នារី១១,២២៥នាក់)ក្នុងនោះនិស្សិតអាហារូបករណ៍សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតសរុប២៤៩នាក់(នារី ១៣៩នាក់)។
សាកលវិទ្យាល័យមានមហាវិទ្យាល័យចំនួន៥និងវិទ្យាស្ថានចំនួន ២ រួមមាន មហាវិទ្យាល័យវិទ្យាសាស្រ្ត,មហាវិទ្យា ល័យសង្គមសាស្រ្ត-មនុស្សសាស្រ្ត, មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍,មហា វិទ្យាល័យវិស្វកម្ម,មហាវិទ្យាល័យអប់រំ, វិទ្យាស្ថានភាសាបរទេស,និងវិទ្យាស្ថានសិក្សាអន្តរជាតិនិងគោលនយោបាយសាធារណៈ។
នៅពេលខាងមុខនេះសាកលវិទ្យាល័យគ្រោងបើក«វិទ្យាស្ថានសិក្សាបរិស្ថាន» ដែលមានទីតាំងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញមណ្ឌល៣នៅក្បែរវិមានឈ្នះឈ្នះដែលទីតាំងនេះរាជរដ្ឋាភិបាល បានផ្តល់ជូនបន្ថែមដល់សាកលវិទ្យា ល័យភូមិន្ទភ្នំពេញ។
សាកលវិទ្យាល័យបានធ្វើកិច្ចសហប្រតិ បត្តិការជាមួយសាកលវិទ្យាល័យបរទេសល្បីៗដើម្បីលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាលឲ្យកាន់តែប្រសើរឡើង។ គិតត្រឹមឆ្នាំសិក្សា២០២២ – ២០២៣ នេះសាកលវិទ្យាល័យបានចុះហត្ថលេខាលើអនុស្សារណៈនៃការ យោគយល់គ្នាជាមួយសាកលវិទ្យា ល័យដៃគូនិងស្ថាប័នផ្សេងៗទាំងក្នុងស្រុកនិងក្រៅស្រុកសរុប២៣៩ដើម្បីធ្វើការផ្លាស់ប្តូរនិស្សិតនិងសាស្រ្តាចារ្យទៅវិញទៅមកលើការងារសិក្សា,ការ ងារបង្រៀននិងការងារស្រាវជ្រាវ។
ក្រៅពីនេះសាកលវិទ្យាល័យបានដំណើ រការមជ្ឈមណ្ឌលសំខាន់ៗរួមមាន៖មជ្ឈ មណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន, មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា -កូរ៉េ, មជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន,មជ្ឈមណ្ឌលសូត្រខ្មែរ, និងអគារស្ទែម ។ ក្នុងនោះមជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុនត្រូវបាន សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅ ឆ្នាំ២០២២និងមានតួនាទីបណ្តុះបណ្តា លធនធានមនុស្សលើវិស័យផលិតកម្មឌីជីថល។
មជ្ឈមណ្ឌលសូត្រខ្មែរត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ ២០១៩និងមានតួនាទីធ្វើការស្រាវជ្រាវពីដើមមន ដង្កូវនាងនិងផលិតជាអំបោះ សូត្រ ព្រមទាំងបានចែកចាយពងដង្កូវ នាងនិងបង្រៀនកសិករពីការចិញ្ចឹមដង្កូ វនាងផងដែរ។
នៅចុងឆ្នាំ២០២៣នេះអគារ «មជ្ឈ មណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា» នឹងត្រូវបញ្ចប់ការសាងសង់ដើម្បីបង្កើតប្រព័ន្ធជំរុញពាណិជ្ជកម្មរវាងសាកលវិទ្យាល័យនិងឧស្សាហកម្មនៅកម្ពុជា ក្រោមគម្រោងគាំទ្រដោយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ។
សាកលវិទ្យាល័យភូមិន្ទភ្នំពេញកំពុងអនុវត្តគម្រោងធំៗចំនួនពីរគឺ៖ គម្រោ ងកែលម្អការអប់រំឧត្តមសិក្សាដែលផ្តោតទៅលើការរៀននិងបង្រៀន, ការស្រាវជ្រាវ និងការពង្រឹងស្ថាប័ននិង គម្រោងទេ្វភាគីស៊ុយអ៊ែត-សាកលវិទ្យា ល័យភូមិន្ទភ្នំពេញដែលផ្តោតទៅលើការពង្រឹងសមត្ថភាពផ្នែកស្រាវជ្រាវ, និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្នែក ICT នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង