Banner KNP Detail Top

រឿងមិននឹកស្មានដល់! មានជនមិនស្គាល់មុខ ចូលទៅលួចជីកកកាយដីក្នុងវត្ត ទាំងកណ្តាលអធ្រាត្រ ដើម្បីរកកំណប់

រឿងមិននឹកស្មានដល់! មានជនមិនស្គាល់មុខ ចូលទៅលួចជីកកកាយដីក្នុងវត្ត ទាំងកណ្តាលអធ្រាត្រ ដើម្បីរកកំណប់

ខេត្តព្រៃវែង ៖ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើង កាលពី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចក្នុងបរិវេណវត្តស្វាយបូព្រឹក្ស ដែលស្ថិតក្នុងឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេង្តព្រៃវែង។
រឿងមិននឹកស្មានដល់មួយ បានធ្វើអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នាំគ្នាទៅចោមរោមមើលទាំងព្រឹកព្រលឹមនៅក្នុងបរិវេណវត្តស្វាយបូព្រឹក ដោយសារមានជនទុច្ចរិតបានចូលទៅលួចជីកកកាយដីក្នុងវត្តទាំងកណ្តាលអធ្រាត្រ ដើម្បីរកកំណប់។
ប្រជាពលរដ្ឋ បានប្រាប់អោយដឹងថា តាមការពិនិត្យស្លាកស្នាមរណ្តៅដី គឺជនល្មើសបានប្រើអេស្កាវ៉ាទ័រខ្នាតតូចជីកកកាយដី ក្បែរបង្គោលសសរខ្លោងទ្វារវត្ត (ខ្លោងទ្វារចាស់) ក្នុងបំណងស្វែងរកកំណប់ ហើយទំនងមុនពេលជីក គេបានធ្វើពិធីបន់ស្រន់ផងដែរ ព្រោះឃើញនៅក្បែរនោះមានរៀបចំគ្រឿងរណ្តាប់ទៀនធូបផងដែរ។
ពលរដ្ឋ បានបញ្ជាក់បន្ថែមថា រណ្តៅដីដែលគេលួចជីកនោះ មានទំហំទទឹងប្រហែល៤ម៉ែត្របណ្តោយជាង៦ម៉ែត្រ និងជម្រៅជិត២ម៉ែត្រ ជ្រុងខ្លះជីកហើយកាយលុបវិញ ជ្រុងខ្លះទៀតមិនបានលុបវិញទេ ទំនងជាមេឃភ្លឺលុបមិនទាន់ ហើយសកម្មភាពជីកនេះ មិនដឹងថា តើយកបានអ្វីខ្លះនោះទេ។
ជុំវិញរឿងរ៉ាវមួយនេះ ព្រះគ្រូចៅអធិការវត្តស្វាយបូព្រឹក បានអះអាងប្រាប់អ្នកព័ត៌មានឱ្យដឹងថា ព្រះតេជគុណមិនបានដឹងថា មានគេលួចចូលជីកកកាយដីក្នុងវត្តនោះទេ ព្រោះសឹងលក់តាំងពីក្បាលព្រលប់ ប៉ុន្តែមាននេនខ្លះឆ្លើយថា បានដឹងដែរ តែមិនហ៊ានដាស់ចៅអធិការវត្តទេ ព្រោះលោកកំពុងសឹង ៕

អត្ថបទដែលជាប់ទាក់ទង