ចាប់បានហើយ ឃាតករ សម្លាប់លោកតាអាយុ៨១ឆ្នំា ជនដៃដល់ ធ្វើសកម្មភាព
ចាប់បានហើយ ឃាតករ សម្លាប់លោកតាអាយុ៨១ឆ្នំា ជនដៃដល់ ធ្វើសកម្មភាពរួចយកសពទៅទម្លាក់ចោលនៅក្នុងទឹក
កំពង់ធំ ៖ សមត្ថកិច្ចនាំខ្លួនជនដៃដល់ដែលវាយសម្លាប់លោកតាអាយុ ៨១ឆ្នាំ កាលពីថ្ងៃទី២០កន្លងទៅ នៅភូមិត្បូងទឹក ឃុំមានរិទ្ធិ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ទៅរកវត្ថុតាងគឺ(បំពង់ទីប)ដែលជនដៃដល់ធ្វើសកម្មភាពរួច យកទៅទម្លាក់ចោលនៅក្នុងទឹក នៅរសៀលថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០២៣ ។
រំលឹកព័ត៌មាន ! ជនដៃដល់ឈ្មោះ រិនសុភារម្យ ហៅម៉េងលី បានយកដែកបំពុងទីបវាយទៅលើបុរសវ័យចំណាស់ម្នាក់ បណ្ដាលឱ្យស្លាប់បាត់បង់ជីវិត ។
ជនរងគ្រោះ ឈ្មោះ កែង ញឹម អាយុ ៨១ឆ្នាំ រស់នៅភូមិត្បូងទឹក ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ រីឯជនដៃដល់មានឈ្មោះ រិនសុភារម្យ ហៅម៉េងលី រស់នៅភូមិ.ឃុំ ជាមួយគ្នា ដែលបានយកដែកទីបវាយ.សម្លា.ប់.លោកតាកែង ញឹមអាយុ៨១ឆ្នាំ ។
យោងតាមការរៀបរាប់ របស់កូន ចៅជនរងគ្រោះ (សព) បានរៀបរាប់ប្រាប់ថា កាលពី ថ្ងៃទី ២០ ខែកុម្ភៈឆ្នាំ ២០២៣ ជនដៃដល់ ដែលជាឃាតករ បានធ្វើសកម្មភាព វាយលើជនរងគ្រោះ ហើយ បើកំរើកកន្លែងណា វាយកន្លែងនោះ វាយបំបាក់ជើងម្ខាង ចងជើងម្ខាង ហើយវាយបំបែកក្បាលថែមទៀត។ បន្ទាប់ពីធ្វើសកម្មភាពរួចជនដៃដល់ បានរត់គេចខ្លួនបាត់ស្រមោល ក្រុមគ្រួសារនៃសពសំណូមពរដល់សមត្ថកិច្ចពាក់ព័ន្ធជួយស្រាវជ្រាវ ចាប់ជនដៃដល់ ដែលជាឃាតករ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕