ស្រាវជ្រាវបង្រ្កាបនិងឃាត់ខ្លួនជនសង័្សយម្នាក់ ពីបទ
ស្រាវជ្រាវបង្រ្កាបនិងឃាត់ខ្លួនជនសង័្សយម្នាក់ ពីបទលួចយកទ្រព្យសម្បត្តិអ្នកដទៃ និងបានដកហូតម៉ូតូចំនួន ០១គ្រឿង
ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញស្រុកបាណន់ ឃាត់ខ្លួនពាក់ព័ន្ធករណីលួចម៉ូតូមួយគ្រឿងបានសម្រេច រួចព្យាយាមរត់គេចខ្លួនបានមួយសប្ដាហ៍។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។
របាយការណ៍ដដែលបន្តថា លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ កាលពីថ្ងៃទី២៣ ខែកុម្ភៈម្សិលមិញនេះ បានដឹកនាំកម្លំាជំនាញរួមសហការជាមួយសមត្ថកិច្ចនគរបាលស្រុកបាណន់ ចុះស្រាវជ្រាវបង្រ្កាបនិងឃាត់ខ្លួនជនសង័្សយម្នាក់ឈ្មោះ រស់ មករា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិកំប៉ង់កើត ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង ពីបទលួចយកទ្រព្យសម្បត្តិអ្នកដទៃ និងបានដកហូតម៉ូតូចំនួន ០១គ្រឿងផង ។
កិច្ចប្រតិបត្តិការនេះគឺស្របតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ភោន សារ៉ែន ភេទប្រុស អាយុ៧១ឆ្នាំ មានទីលំនៅក្រុមទី០៣ ភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ដែលបានប្តឹងចូលមកសមត្ថកិច្ចនគរបាលកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ថារូបគាត់ត្រូវបានជនមិនស្គាល់អត្តសញ្ញាណធ្វើសកម្មភាពលួចយកម៉ូតូរបស់គាត់ចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ លេខតួ/លេខម៉ាស៊ីនND១២៥ ME-៥៦២៩២២៦ ពាក់ស្លាកលេខ បាត់ដំបង ១AI-៩៧៥០ និងទ្រព្យសម្បត្តិក្នុងកាបូបយួរ ពណ៌ខ្មៅ រួមមាន ៖
-ប្លង់ដីលំនៅដ្ឋានចំនួន ០១ប្លង់
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន០១
-ប័ណ្ណសម្គាល់ទោចក្រយានយន្តចំំនួន ០១សន្លឹក
-កាតអេធីអ៉ឹមចំនួន ០២សន្លឹក
-សៀវភៅភាសារបាលីចំនួន ០២ក្បាល
-សៀវភៅចុះបញ្ជីវត្តមានសិស្ស( ព្រះសង្ឃ) ចំនួន ០១ក្បាល
-ប្រាក់រៀលចំនួន ១០០.០០០រៀល (មួយសែនរៀលគត់) ។
សកម្មភាពនេះបានកើតឡើងនៅវេលាម៉ោង១៤ និង៣០នាទី ថ្ងៃខែឆ្នាំខាងលើ ត្រង់ចំណុចវត្តពោធិ៍លង្កា ស្ថិតក្នុងក្រុមទី០១ ភូមិកាច់រទេះ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ។ ពេលទទួលបានពាក្យបណ្តឹងនេះ សមត្ថកិច្ចនគរបាលស្រុកបានធ្វើការស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅកំណត់មុខសញ្ញាបាន និងសហការជាមួយនគរបាលស្រុកបាណន់ឃាត់ខ្លួន ព្រមទាំងដកហូតម៉ូតូបានតែម្តង ។
សមត្ថកិច្ចនគរបាលបានធ្វើការឃាត់ខ្លួន និងរៀបចំសំណុំរឿងបញ្ជូនមកកាន់ផែនជំនាញ ដើម្បីអនុវត្តបន្តតាមនីតិវិធី-ច្បាប់ រីឯម៉ូតូបានប្រគល់ជូនជនរងគ្រោះវិញ ៕