Banner KNP Detail Top

កម្ទេចចោលសាច់បង្កកខូចគុណភាព ប្រមាណជាង ៨តោន

កម្ទេចចោលសាច់បង្កកខូចគុណភាព ប្រមាណជាង ៨តោន


ភ្នំពេញ៖ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បានធ្វើការកម្ទេចចោលសាច់បង្កកខូចគុណភាពចំនួន ៨ ១៧២គីឡូក្រាម ដែលមានដូចជា បេះដូងជ្រូក អណ្ដាតជ្រូក ជង្គង់មាន់ ត្រីបង្កក ទាបង្កក និងសាច់ផ្សេងៗទៀត។
មន្តី្រជំនាញបានបញ្ជាក់ថា សាច់ទាំងអស់នេះគឺបានមកពីការស្រាវជ្រាវរកឃើញរយៈពេលពីរថ្ងៃកន្លងមកស្ថិតនៅក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ។
អគ្គនាយកដ្ឋាន ក.ប.ប. រម្លឹកឱ្យដឹងថាសាច់បង្កកដែលបានរកឃើញទាំងអស់នេះគឺជាសាច់ដែលខូចគុណភាព និងរក្សាទុកពុំបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសនៃលក្ខខណ្ឌតម្រូវអនាម័យ ដែលជាហេតុបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អ្នកប្រើប្រាស់ប្រសិនទំនិញទាំងអស់នេះចរាចរលក់ទៅដល់ទីផ្សារ។
កាលពីថ្មីៗនេះសាច់ជ្រូក និងសរីរាង្គជ្រូកបង្កក មានផ្ទុកវីរុសជម្ងឺឆ្លង ប៉េស្រ្តអាហ្វិក (ASFV) ប្រមាណជិត ២តោន ហើយក៏ត្រូវបានមន្ត្រីជំនាញ ក.ប.ប. នាំយកទៅបំផ្លាញចោលផងដែរ បន្ទាប់ពីបង្ក្រាបបាន៕

អត្ថបទដែលជាប់ទាក់ទង