Banner KNP Detail Top

ករណីវ៉ៃកំទេចព្រៃសហគមន៍ ប្រហែល ៣០០០ ហិកតាជាង និងដុតបំផ្លាញ ដើម្បីយកមកលក់ឱ្យក្រុមហ៊ុនមួយ

ករណីវ៉ៃកំទេចព្រៃសហគមន៍ ប្រហែល ៣០០០ ហិកតាជាង និងដុតបំផ្លាញ ដើម្បីយកមកលក់ឱ្យក្រុមហ៊ុនមួយ


(ខេត្តព្រះវិហារ) ៖ នាថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២៣ ករណីវ៉ៃព្រៃសហគមន៍ ប្រហែល ៣០០០ ហិចតាជាង និងដុតបំផ្លាញ ដើម្បីយកមកលក់ឱ្យក្រុមហ៊ុនមួយ ស្ថិតនៅភូមិជីអោបឃុំរមណីស្រុករវាងខេត្តព្រះវិហារ សំខាន់អាជ្ញាធរមូលដ្ឋាន ដូចជាលោកអភិបាលស្រុករវាង លោកប្រធានមន្ទីរបរិស្ថាន និងប្រធានសហគមន៍ជីអោក បើតាមប្រភពពីកូនចៅសហគមន៍បានផ្ដល់មកថា មានគ្រឿងចក្រជាច្រើនគ្រឿងបានកំពុងតែវ៉ៃកំទេចព្រៃសហគមន៍នេះហើយយកលក់ឲ្យក្រុមហ៊ុន ដែលស្ថិតនៅជិតនោះ ។

គួររំលឹកផងដែរ លោកប្រធានមន្ទីបរិស្ថាន ខេត្តព្រះវិហារ ធ្លាប់បានអង្គភាពប្រឆាំងអំពើពុករលួយកោះហៅឲ្យទៅបំភ្លឺរួចម្ដងមកហើយ ពាក់ព័ន្ធនឹងប្រព្រឹត្តអំពើពុករលួយឲ្យឈ្មួញរកស៊ីចូលកាប់បំផ្លាញព្រៃឈើនៅក្នុងដែនដីដែលខ្លួនគ្រប់គ្រង សព្វថ្ងៃ ឥឡូវនេះកំពុងតែព្យុះភ្លៀងសារឡើងវិញហើយ បងប្អូនដែលជាកូនចៅសហគមន៍ជីអោក ក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារសូមសំណូមពរទៅគ្រប់ក្រសួងពាក់ព័ន្ធទាំងអស់សូមមេត្តាដាក់ការស៊ើបអង្កេតមកលើដីដែលមានចំនួនជាង 3.000ហិកតា ឯណោះ ដែលកំពុងតែឈូសឆាយនិងដុតបំផ្លាញសព្វថ្ងៃនេះ៕

អត្ថបទដែលជាប់ទាក់ទង