Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យ ០២នាក់ នៅចំណុចក្បាលកំពង់ស្មាច់ ស្ថិតក្នុងភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ឃាត់ខ្លួនជនសង្ស័យ ០២នាក់ នៅចំណុចក្បាលកំពង់ស្មាច់ ស្ថិតក្នុងភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ បង្ក្រាបគ្រឿងញៀន កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ នៅចំណុចក្បាលកំពង់ស្មាច់ ស្ថិតក្នុងភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ជនសង្ស័យទាំង០២នាក់ រួមមានឈ្មោះ ៖
១-ឈ្មោះ ម៉ឺន សំណាង ហៅចើប ភេទប្រុស អាយុ២៥ ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
២-ឈ្មោះ ភាន់ ភីន ហៅង៉ង់ ភេទប្រុស អាយុ២៩ ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
កម្លាំងជំនាញដកហូតវត្ថុតាង រួមមាន ៖
-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ១៦កញ្ចប់ ទូរស័ព្ទដៃចំនួន ០៣គ្រឿង និងជញ្ជីងថ្លឹងចំនួន ០១គ្រឿង ។
ជនសង្ស័យទាំងពីរនាក់ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កំពុងកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង