ស្ទាក់ឃាត់រថយន្តហ្វដស៊េរីឆ្នាំ២០១៧មួយគ្រឿង ដែលចោរលួច បង្កការភ្ញាក់ផ្អើល នៅបន្ទាយមានជ័យ ខេត្តបន្ទាយមានជ័យ៖ នៅ យប់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ នគរបាលក្រុងប៉ោយប៉ែតបានស្ទាក់ឃាត់រថយន្តហ្វដស៊េរីឆ្នាំ២០១៧មួយគ្រឿងដែលចោរលួចនៅមុខស្តង់ត្រីរយៈពេល៤ម៉ោង ហើយបានរកឃើញវិញនៅពេលចោរលួចបើកធ្លាក់ប្រឡាយទៅមុខលែងរួច នៅក្នុងភូមិ-សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត។ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា នៅវេលាម៉ោង៦ៈ៣០នាទីព្រលប់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣នៅចំណុចឃ្លាំងឬស្តង់ត្រីស្ថិតក្នុងភូមិ-សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត មានករណីចោរលួចរថយន្តម៉ាកFORD សេ៊រីឆ្នាំ២០១៧ដែលពាក់ស្លាកលេខបន្ទាយមានជ័យ2E-7998 ម្ចាស់ឈ្មោះ សៅ រ៉ា អាយុ៣៧ឆ្នាំ មានមុខរបរនាំចេញត្រីយកទៅលក់នៅប្រទេសថៃ ស្នាក់នៅភូមិកើតហេតុខាងលើ មានស្រុកកំណើតនៅស្រុកស្វាយចេក ។ ក្រោយទទួលពាក្យបណ្តឹងពីម្ចាស់រថយន្តដែលត្រូវចោរលួចក៏ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ រូបលោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវ និងរកឃើញរថយន្តដែលចោរលួចត្រូវបានប្លុងចោលនៅពេលបើកទៅមុខលែងរួចដោយកង់ម្ខាងធ្លាក់ប្រឡាយជាប់នឹងផ្លូវខាងកើតកន្លែងលួចប្រមាណជិត៥គីឡូម៉ែត្រ។ ក្រោយកម្លាំងរកឃើញរថយន្តចោរលួច ដែលម្ចាស់ទុកសោចោលក្នុងរថយន្តចតទុកមុខឃ្លាំងឬស្តង់ត្រី ដែលរកឃើញនៅវេលាម៉ោង១០យប់បានយកមកទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតរហូតដល់ព្រឹកឡើងនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ ទើបបានប្រគល់ជូនម្ចាស់វិញហើយផ្តាំផ្ញើដល់ម្ចាស់រថយន្តគ្រប់រូបត្រូវមានការប្រុងប្រយ័ត្នរថយន្តមិនត្រូវធ្វេសប្រហែសទុកសោចោលដូចម្ចាស់រថយន្តហ្វដត្រូវចោរលួចនោះទេ សំណាងហើយដែលរកឃើញវិញ៕
ស្ទាក់ឃាត់រថយន្តហ្វដស៊េរីឆ្នាំ២០១៧មួយគ្រឿង ដែលចោរលួច បង្កការភ្ញាក់ផ្អើល នៅបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ នៅ យប់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ នគរបាលក្រុងប៉ោយប៉ែតបានស្ទាក់ឃាត់រថយន្តហ្វដស៊េរីឆ្នាំ២០១៧មួយគ្រឿងដែលចោរលួចនៅមុខស្តង់ត្រីរយៈពេល៤ម៉ោង ហើយបានរកឃើញវិញនៅពេលចោរលួចបើកធ្លាក់ប្រឡាយទៅមុខលែងរួច នៅក្នុងភូមិ-សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា នៅវេលាម៉ោង៦ៈ៣០នាទីព្រលប់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣នៅចំណុចឃ្លាំងឬស្តង់ត្រីស្ថិតក្នុងភូមិ-សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត មានករណីចោរលួចរថយន្តម៉ាកFORD សេ៊រីឆ្នាំ២០១៧ដែលពាក់ស្លាកលេខបន្ទាយមានជ័យ2E-7998 ម្ចាស់ឈ្មោះ សៅ រ៉ា អាយុ៣៧ឆ្នាំ មានមុខរបរនាំចេញត្រីយកទៅលក់នៅប្រទេសថៃ ស្នាក់នៅភូមិកើតហេតុខាងលើ មានស្រុកកំណើតនៅស្រុកស្វាយចេក ។
ក្រោយទទួលពាក្យបណ្តឹងពីម្ចាស់រថយន្តដែលត្រូវចោរលួចក៏ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ រូបលោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវ និងរកឃើញរថយន្តដែលចោរលួចត្រូវបានប្លុងចោលនៅពេលបើកទៅមុខលែងរួចដោយកង់ម្ខាងធ្លាក់ប្រឡាយជាប់នឹងផ្លូវខាងកើតកន្លែងលួចប្រមាណជិត៥គីឡូម៉ែត្រ។
ក្រោយកម្លាំងរកឃើញរថយន្តចោរលួច ដែលម្ចាស់ទុកសោចោលក្នុងរថយន្តចតទុកមុខឃ្លាំងឬស្តង់ត្រី ដែលរកឃើញនៅវេលាម៉ោង១០យប់បានយកមកទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតរហូតដល់ព្រឹកឡើងនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ ទើបបានប្រគល់ជូនម្ចាស់វិញហើយផ្តាំផ្ញើដល់ម្ចាស់រថយន្តគ្រប់រូបត្រូវមានការប្រុងប្រយ័ត្នរថយន្តមិនត្រូវធ្វេសប្រហែសទុកសោចោលដូចម្ចាស់រថយន្តហ្វដត្រូវចោរលួចនោះទេ សំណាងហើយដែលរកឃើញវិញ៕