Banner KNP Detail Top

ស្ពានអាកាសឫស្សីកែវ «លើកំណាត់ផ្លូវជាតិលេខ៥» ដែលរដ្ឋបាលរាជធានីភ្នំពេញ ត្រៀមដាក់ឲ្យប្រើប្រាស់

ស្ពានអាកាសឫស្សីកែវ «លើកំណាត់ផ្លូវជាតិលេខ៥» ដែលរដ្ឋបាលរាជធានីភ្នំពេញ ត្រៀមដាក់ឲ្យប្រើប្រាស់ ជាបណ្តោះអាសន្ន នៅដើមខែមីនា ខាងមុខនេះ ទៅហើយ

ភ្នំពេញ៖ ស្ពានអាកាសឫស្សីកែវ «លើកំណាត់ផ្លូវជាតិលេខ៥» ដែលរដ្ឋបាលរាជធានីភ្នំពេញ បានបើកការដ្ឋានសាងសង់ កាលពីដើមឆ្នាំ២០២២ កន្លងទៅនេះ ត្រៀមដាក់ឲ្យប្រើប្រាស់ ជាបណ្តោះអាសន្ន នៅដើមខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ទៅហើយ ។
បើយោងតាមបណ្តាញសង្គម និងផេកផ្លូវការរបស់អភិបាលរង រាជធានីភ្នំពេញ លោក កើត ឆែ បានឲ្យដឹង នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈនេះថា ” រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានគោលការណ៍ អនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ដាក់ឲ្យប្រេីប្រាស់ជាបណ្តោះអាសន្ននូវស្ពានអាកាសឫស្សីកែវ ដែលមានប្រវែង ៤៨៣ ម៉ែត្រ ទទឹង ១៥,៨ ម៉ែត្រដេីម្បីសម្រួលដល់ការធ្វេីដំណេីររបស់បងប្អូនប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះទៅ”។
លោកអភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ទៀថា ” នេះជាសមិទ្ធផលថ្មីមួយទៀត ក្រោមម្លប់សុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ អរគុណសន្តិភាព” ។
គួរបញ្ជាក់ផងដែរថា ស្ពានអាកាសថ្មី ដែលបានបើកការដ្ឋានស្ថាបនា កន្លងមកនេះ មានបណ្ដោយ ៤៨៣ ម៉ែត្រ ទទឹង ១៥,៨ ម៉ែត្រ កំពស់ ៥ ម៉ែត្រ ដោយហោះនៅលើ បណ្ដោយផ្លូវជាតិលេខ៥ នៅចន្លោះស្ពានបេតុង ឆ្លងកាត់ទន្លេសាបថ្មី ដែលបាននឹងកំពុង សាងសង់ បានជាង ៦៣ ភាគរយហើយ។ គម្រោងនៃការសាងសង់ ស្ពានអាកាសថ្មីនេះ ដោយប្រើរយៈពេល ១៥ ខែ ពោលគឺ ឲ្យរួចរាល់នៅចុងខែមេសា ឆ្នាំ២០២៣ នៅមុនពេលដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME ២០២៣៕

អត្ថបទដែលជាប់ទាក់ទង