Banner KNP Detail Top

បុរសវ័យចំណាស់ម្នាក់ ខឹងនឹងស្ត្រីកំណាន់ចិត្ត បានយក

បុរសវ័យចំណាស់ម្នាក់ ខឹងនឹងស្ត្រីកំណាន់ចិត្ត បានយក កាំបិតផ្គាក់ កាប់ចំក្បាល ឱ្យរងរបួសធ្ងន់ តូចចិត្ត ក៏បានយកខ្សែចង ក ធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនឯង

ស្ទឹងត្រែង: បុរសវ័យចំណាស់ម្នាក់ ខឹងនឹងស្ត្រីកំណាន់ចិត្ត បានយក កាំបិតផ្គាក់ កាប់ចំក្បាល ឱ្យរងរបួសធ្ងន់។ ក្រោយមក បុរសនោះ ក៏បានយកខ្សែចងក ធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនឯង តាមក្រោយ បង្កឲ្យមានការភ្ញាក់ផ្អើល នៅម៉ោងជាង ៧ យប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ដំបូង ស្ត្រីរងគ្រោះ ឈ្មោះ សេងសុភាពអាយុ ៤៣ ឆ្នាំ មានទីលំនៅ ភូមិឃុំកើតហេតុខាងលើ បានឈ្លោះគ្នាជាមួយ បុរសជនសង្ស័យ ឈ្មោះ សែ រី អាយុ ៧៣ ឆ្នាំ ហើយស្ត្រីនោះ ក៏បានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាល។
ជនសង្ស័យ អន់ចិត្តនឹងស្រីកំណាន់ រឿងដាក់ពាក្យបណ្តឹង រួមទាំងខឹងប្រច័ណ្ឌ កាលពីពេលកន្លងមកផង បានយកកាំបិតផ្គាក់ កាប់ទៅលើជនរងគ្រោះ ចំនួន១កាំបិត ចំកណ្តាលក្បាល បណ្តាលឱ្យរងរបួសធ្ងន់ នៅចំណុចក្បែរធនាគា អេស៊ីលីដា (ភូមិឆ្វាំង) ។ នៅក្នុងហេតុការណ៍នោះ កូនរបស់ស្ត្រីរងគ្រោះ បានដឹកម្ដាយ យកទៅសង្គ្រោះ នៅគ្លីនិកឯកជនមួយ នៅភូមិឆ្វាំង។ រីឯជនសង្ស័យ ក្រោយពេលធ្វើសកម្មភាព បានមកផ្ទះ របស់ជនរងគ្រោះ ដែលជាប់សោរទ្វារ។ ជនបង្កបានកាប់ស័ង្កសី ចូលក្នុងផ្ទះ ហើយឡើងទៅលើ ធ្វើអត្តឃាត (ចងក) សម្លាប់ខ្លួន ដោយប្រើខ្សែនីឡុងពណ៌ស បណ្តាលឱ្យស្លាប់ភ្លាមៗតែម្តង។
ជនសង្ស័យ និងស្ត្រីរងគ្រោះ មានទំនាក់ទំនងស្នេហានឹងគ្នា រយៈពេល ជាយូរមកហើយ ព្រមទាំងមានផ្ទះសម្បែងរួមគ្នាផង។ ផ្ទះដែលស្ត្រីរងគ្រោះ រស់នៅនោះ ជនសង្ស័យ ក៏បានផ្ទេរទៅឲ្យជនរងគ្រោះ រួចហើយដែរ៕

អត្ថបទដែលជាប់ទាក់ទង