ក្រុមចោរបានធ្វើសកម្មភាពលួចគោទាំងកណ្តាលថ្ងៃ យកទៅ
ក្រុមចោរបានធ្វើសកម្មភាពលួចគោទាំងកណ្តាលថ្ងៃ យកទៅសម្លាប់ពន្លះសាច់យកទៅបាត់ នៅសល់តែគ្រោងឆ្អឹង និងគ្រឿងក្នុងកណ្តាលវាលស្រែ
ខេត្តស្វាយរៀង ៖ កាលពី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ករណីក្រុមចោរបានធ្វើសកម្មភាពលួចគោទាំងកណ្តាលថ្ងៃយកទៅសម្លាប់ពន្លះសាច់យកទៅបាត់ នៅសល់តែគ្រោងឆ្អឹងនិងគ្រឿងក្នុងកណ្តាលវាលស្រែ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅចំណុចកណ្តាលវាលស្រែ ស្ថិតនៅភូមិត្រោក ឃុំឈើទាលស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
មុនកើតហេតុ ម្ចាស់គោឈ្មោះរ៉ន វី អាយុ៤៥ឆ្នាំ រស់នៅភូមិ កើតហេតុនេះ បានយកសត្វគោ១ក្បាល ទៅចងឲ្យស៊ីស្មៅ នៅវាលស្រែចំណុច ព្រៃចំបក់ ឆ្ងាយពីផ្ទះអ្នកស្រុកចម្ងាយប្រមាណជាង៣០០ម៉ែត្រ ។ លុះវេលាម៉ោងប្រមាណជា៩ព្រឹក អ្នកភូមិទៅឃ្វាលគោបានប្រទះឃើញខ្មោចគោមួយក្បាលត្រូវគេពន្លះយកសាច់ភ្លៅ មុខភ្លៅ ក្រោយនិងសាច់ សល់តែគ្រោងឆ្អឹង និងគ្រឿងក្នុង ក៏ទៅរាយការណ៍ជូនសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ក៏ប៉ុន្តែពេលសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ ក្រុមចោរបានយកសាច់គោ គេចខ្លួនបាត់ទៅហើយ។
កន្លងមកគឺចោរលួចគោទាំងរស់ដឹកទៅបាត់ម្តងនេះ គឺលួចពន្លះយកសាច់ទាំងព្រឹកតែម្តង។សមត្ថកិច្ចបានអំពាវនាវដល់ប្រជាពលរដ្ឋដែលចិញ្ចឹមគោ ក្របីទាំអស់សូមប្រុងប្រយត្ន័ កុំចងគោ ក្របីចោលឆ្ងាយពីផ្ទះ ត្រូវឃ្វាល ចៀសវាង ក្រុមចោរលួចគៀង និងពន្លះសាច់បែបនេះ សូមប្រយ័ត្នផង។
ទោះបីជាយ៉ាងណា សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីយកមកផ្តន្ទាទោសឲ្យខាងតែបាន ៕