Banner KNP Detail Top

ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ខណៈអណ្ដាតភ្លើងបានឆាបឆេះបន្ទប់ខុនដូ មួយកន្លែង នៅភ្នំពេញ

ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ខណៈអណ្ដាតភ្លើងបានឆាបឆេះបន្ទប់ខុនដូ មួយកន្លែង នៅភ្នំពេញ

ភ្នំពេញ ៖ កាលពី យប់ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ នៅក្នុងបន្ទប់ខុនដូជាន់ទី២ មួយកន្លែង ជិតច្រកចូលចូលវត្តដំបូងខ្ពស់ ផ្លូវបេតេ ស្ថិតក្នុងភូមិក្បាលទំនប់ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ។ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានករណីមួយបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកត្រួតពិនិត្យភ្លាមៗ ខណៈអណ្ដាតភ្លើងបានឆាបឆេះបន្ទប់ខុនដូមួយកន្លែង។
មុនពេលកើតហេតុ ពួកគាត់ជាអ្នករស់នៅក្បែរអគារខុនដូនេះ ប្រទះឃើញមានផ្សែងហុយចេញពីបន្ទប់ខុនដូខាងលើ ជាន់ទី២ តែដឹងមិនថាឆេះអ្វីនោះទេ ទើបនាំគ្នាឆោឡោថា មានភ្លើងឆេះ និងរាយការណ៍ជូនអាជ្ញាធរសមត្ថកិច្ចមូលដ្ឋានអោយចុះទៅពិនិត្យផងដែរ តែពេលដែលសមត្ថកិច្ចចុះទៅពិនិត្យ បុគ្គលិកនៅក្នុងខុនដូបានប្រាប់សមត្ថកិច្ចថា មានករណីឆេះជំនាងផ្ទះ តែត្រូវបានពួកគាត់បានយកបំពង់ពន្លត់អគ្គិភ័យមកបាញ់មួយបំពង់ និងបានរលត់ទៅវិញអស់ហើយដែរ ៕

អត្ថបទដែលជាប់ទាក់ទង