Banner KNP Detail Top

ស្ដ្រីម្នាក់ជិះម៉ូតូត្រឡប់មកពីផ្សារវិញ ត្រូវបានជនសង្ស័យធ្វើសកម្មភាពឆក់កាបូបបានសម្រេច ស្រាវជ្រាវតាមប្រព័ន្ធភ្ជាប់ (សែនលី)

ស្ដ្រីម្នាក់ជិះម៉ូតូត្រឡប់មកពីផ្សារវិញ ត្រូវបានជនសង្ស័យធ្វើសកម្មភាពឆក់កាបូបបានសម្រេច ស្រាវជ្រាវតាមប្រព័ន្ធភ្ជាប់ (សែនលី)

ភ្នំពេញ ៖ ស្រី្តរងគ្រោះនេះ មានឈ្មោះ នូ ចិន្ដា ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរលក់ដូរ រស់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ១ ។ កាលពី យប់ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ស្ដ្រីម្នាក់ជិះម៉ូតូត្រឡប់មកពីផ្សារវិញ ក៏ត្រូវបានជនសង្ស័យធ្វើសកម្មភាពឆក់យកកាបូបបានសម្រេច ហើយជិះរត់គេចខ្លួនបាត់ស្រមោលចេញពីសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ លុះពេលស្រាវជ្រាវតាមប្រព័ន្ធភ្ជាប់ (សែនលី) ហើយក៏រកឃើញនៅផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។


នៅមុនពេលកើត គាត់បានជិះម៉ូតូមួយគ្រឿង ម៉ាក CPX (ដោយមិនបានបញ្ជាក់ស្លាកលេខម៉ូតូនោះទេ) ចេញពីផ្សារលក់ដូរ ត្រឡប់មកផ្ទះវិញ តាមបណ្ដោយផ្លូវ៣៧១សឡា ស្រាប់តែពេលនោះក៏មានជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរី២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1JV-0653 ជិះម៉ូតូធ្វើសកម្មភាពឆក់យកកាបូបរបស់គាត់ដែលដាក់ស្ពាយនៅខាងមុខបានសម្រេច ហើយក៏ជិះរត់គេចខ្លួនបាត់ស្រមោលទៅ។ បន្ទាប់មកស្រាប់តែឃើញស្រីម្នាក់ និងប្រុសម្នាក់បានចេញពីក្នុងផ្ទះមករៀបចំអូសម៉ូតូចូលទៅខាងក្នុង តែកូនស្រីគាត់ (កូនស្រីជនរងគ្រោះ) បានសួរនាំរកម្ចាស់ម៉ូតូ បែរជាឆ្លើយថា មិននៅបន្ទប់។ ក្រោយមកបុរសស្រីទាំងពីរនាក់នោះដឹងថាខ្លួនពាក់ព័ន្ធ ភ័យក៏នាំគ្នាចាក់សោទ្វារផ្ទះ និងទ្វាររបងមុខ រួចរត់គេចខ្លួនបាត់ស្រមោលអស់តែម្តង។ គាប់ជួនពេលនោះ ស្រាប់តែខាងម្ចាស់ផ្ទះជាប់គ្នានោះ បានឃើញជនសង្ស័យលោ.តផ្លោះចេញតាមផ្លូវក្រោយរត់គេចខ្លួនបាត់ ហើយក៏បានមកប្រាប់គាត់ (ជនរងគ្រោះ) ទើបដឹងថា ពិតជាម៉ូតូនឹងហើយ ហើយក៏បានរាយការណ៍ប្ដឹងទៅសមត្ថកិច្ចមូលដ្ឋានតែម្ដងទៅ។


សមត្ថកិច្ចធ្វើការឆែកឆេរក្នុងកែបម៉ូតូ ក៏រកឃើញទ្រព្យសម្បត្តិរបស់ជនរងគ្រោះ បន្ទាប់មកសមត្ថកិច្ចក៏បានឆែកឆេរនៅក្នុងផ្ទះរបស់ជនសង្ស័យបន្តទៀត ដោយរកឃើញរបស់មួយចំនួនសុទ្ធតែមានការសង្ស័យ ហើយសមត្ថកិច្ចក៏បានយកវត្ថុតាងទាំងនោះទៅរក្សាទុកនៅប៉ុស្តិ៍ជាបណ្ដោះអាសន្ន ទាំងលុយ និងម៉ូតូ ព្រមទាំងរបស់មួយចំនួនទៀត ដើម្បីរង់ចាំធ្វើការដោះស្រាយបន្តតាមនីតិវិធីច្បាប់នៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង