Banner KNP Detail Top

ករណីវាយ និងឆក់ខ្សែភ្លើងប្រពន្ធរហូតដល់ស្លាប់ ហើយច្រកសពចូលក្នុងវ៉ាលីស ឥឡូវបញ្ជួនមកដល់កម្ពុជាហើយ

ករណីវាយ និងឆក់ខ្សែភ្លើងប្រពន្ធរហូតដល់ស្លាប់ ហើយច្រកសពចូលក្នុងវ៉ាលីស ឥឡូវបញ្ជួនមកដល់កម្ពុជាហើយ

ភ្នំពេញ ៖ ទីបំផុត! ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលកម្ពុជា សហការជាមួយអាជ្ញាធរនៃប្រទេសថៃ ចាប់ខ្លួនបានហើយ ដែលជនដៃដល់រូបនេះមានឈ្មោះ មូល ណេត អាយុ៦៣ឆ្នាំ ជាអាណិកជនខ្មែររស់នៅសហរដ្ឋអាមេរិក។
ក្រោយពីកើតមានអំពើឃាតកម្ម ប្តីអាណិកជនខ្មែរជាជនដៃដល់សម្លាប់ប្រពន្ធ រួចប៉ុនប៉ងរត់គេចខ្លួនទៅអាមេរិកវិញនោះ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងនគរបាលជាតិ បានដាក់បទបញ្ជាដល់កម្លាំងសមត្ថកិច្ចជំនាញនគរបាលក្រសួងមហាផ្ទៃ ឲ្យស្វែងរកចាប់ខ្លួនជនដៃដល់ជាឃា.តករនោះឲ្យខាងតែបាន បើទោះបីជាជននោះរត់ទៅដល់ទីណាក៏ដោយ។ ទីបំផុត កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចនគរបាលកម្ពុជា បានទៅសហការជាមួយអាជ្ញាធរថៃ តាមចាប់ខ្លួនជនដៃដល់នៅកណ្តាលទីក្រុងបាងកក និងបានបញ្ជូនមកកម្ពុជាវិញផងដែរ។
កម្លាំងសហការល្អនៃប្រទេសទាំងពីរ បាននាំជនជាឃា.តករមកដល់ព្រំប្រទល់ដែនដីប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅម៉ោងប្រមាណ៥រសៀលថ្ងៃដដែលនោះ ហើយភាគីទាំងពីរបានធ្វើពិធីប្រគល់ជនសង្ស័យឲ្យមកសមត្ថកិច្ចកម្ពុជា ក្រោមការចូលរួមពីស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីផងដែរ ដើម្បីនាំខ្លួនជនជាឃា.តករមកទទួលទោសតាមផ្លូវច្បាប់។
ខណៈពេលនោះដែរកម្លាំងសមត្ថកិច្ចនគរបាលនាយកដ្ឋានអន្តោប្រវេស ដែលហៅថា «ប៉ូលិសអាំតែប៉ូល» និងនគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បាននាំឃា.តករមកភ្នំពេញទាំងយប់ រហូតម៉ោង១ពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ទើបមកដល់។ ហើយជនសង្ស័យក៏បានឃុំខ្លួនទុកនៅនាយកដ្ឋានអន្តោប្រវេសមួយយប់ លុះព្រឹកថ្ងៃទី២៦ ខែកុម្ភៈនេះ បានប្រគល់ឲ្យទៅនគរបាលជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនឃា.តករទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់។
ជនដៃដល់ជាប្តីឈ្មោះ មូល ណេត អាយុ៦៣ឆ្នាំ ជាអណិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក ចំណែកស្ត្រីរងគ្រោះជាប្រពន្ធដែលស្លាប់ឈ្មោះកែវ ស្រីមុំ ភេទស្រី អាយុ៣៨ឆ្នាំ ស្នាក់នៅក្នុងផ្ទះកើតហេតុ មានមុខរបរបើកហាងសាឡន ស្ថិតនៅផ្ទះមួយកន្លែងទៀតលេខ៥៧ ផ្លូវលំ ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង