Banner KNP Detail Top

បង្ក្រាបបទល្មេីសជួញដូរ និងប្រើប្រាស់ខុសច្បាប់ នូវសារធាតុញៀន

បង្ក្រាបបទល្មេីសជួញដូរ និងប្រើប្រាស់ខុសច្បាប់ នូវសារធាតុញៀន ស្ថិតក្នុងភូមិព្រែកចេក សង្កាត់កោះតូច ក្រុងបូកគោ


កំពត ៖ ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៣ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននរគបាលខេត្តកំពត បានបន្តចុះបង្ក្រាបបទល្មេីសជួញដូរនិងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន ០១ ករណីស្ថិតក្នុងភូមិព្រែកចេក សង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៦ នាក់ : វត្ថុតាងដកហូតរួមមាន:
-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៥ កញ្ចប់ ទម្ងន់ ៣.៨០ ក្រាម
– ទូរស័ព្ទ ០៧ គ្រឿង
– ម៉ូតូ ០៤ គ្រឿង
– ដាវ ០១ ដើម
– ម៉ាសុិនត្រង់ឌីន័រ ១ គ្រឿង
កម្លាំងសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង