យុវជនចំនួន០៣នាក់ ពាក់ព័ន្ធករណី
យុវជនចំនួន០៣នាក់ ពាក់ព័ន្ធករណីលួចម៉ូតូនៅស្រុកកំរៀង ខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ យុវជនចំនួន០៣នាក់ ពាក់ព័ន្ធករណីលួចម៉ូតូនៅស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញស្រុកចុះស្រាវជ្រាវ និងឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី និងបង្ហាញមុខជាសាធារណៈដើម្បីត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមច្បាប់។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃអាទិត្យទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣។
របាយការណ៍ដដែលបន្តថា លោកវរសេនីយ៍ទោវេ គឹមចត់ អធិការនគរបាលស្រុកកំរៀង កាលពីយប់ថ្ងៃទី២៤ ខែកុម្ភៈថ្មីៗនេះ បានដឹកនាំកម្លាំងផ្នែកជំនាញ ចុះស្រាវជ្រាវបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ ដែលមានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះពុយ សំភព ភេទប្រុស អាយុ ១៨ឆ្នាំមានមុខរបរ ជាសិស្ស ។ ២-ឈ្មោះស៊ឹម រិទ្ធី ភេទប្រុស អាយុ ១៧ឆ្នាំមានមុខរបរ ជាសិស្ស ។ ៣-ឈ្មោះវង្ស វាស្នា ហៅថុនា ភេទប្រុស អាយុ ១៩ឆ្នាំមានមុខរបរជាសិស្ស អ្នកទាំង០៣នាក់រស់នៅភូមិតាំងយូ ឃុំអូរដាស្រុកកំរៀងខេត្តបាត់ដំបង ។
បានដកហូតវត្ថុតាងម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅពាក់ស្លាក លេខបាត់ដំបង 1AP-0095 ដែល មានលេខម៉ាស៊ីន625 27 16នាំយកមកធ្វេីការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក។
សូមជម្រាបជូនថា មូលហេតុដែលឃាត់ខ្លួននេះគឺកាលពីថ្ងៃទី០៣ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង៩និង០០នាទីនៅចំណុចបរិវេណសាលាវិទ្យាល័យកំរៀងស្ថិតក្នុងក្រុមទី០២ភូមិអូរដា ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបងមានករណីលួច(ម៉ូតូ)មួយកើតឡើងដែលករណីនេះប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណនិងចំនួនបានធ្វើសកម្មភាពលួចយកម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅពាក់ស្លាកលេខបាត់ដំបង 1AP-0095 ដែល មានលេខម៉ាស៊ីន625 27 16ជាកម្មសិទ្ធិរបស់ឈ្មោះ ធី ស៊ីផៃ ភេទស្រី អាយុ១៨ ឆ្នាំរស់នៅភូមិស្វាយសឃុំកំរៀង ស្រុកកំរៀងខេត្តបាត់ដំបង មានមុខរបរសិស្សសាលា ។
នៅបន្ទាប់ពីពេលកេីតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាលស្រុកកំរៀង ហេីយផ្តេីមពីបញ្ហានេះសមត្ថកិច្ចបានធ្វេីការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាននិងឈានដល់ការឃាត់ខ្លួនរួចដកហូតបានម៉ូតូជារបស់ជនរងគ្រោះមកវិញ។
នៅចំពោះមុខសមត្ថកិច្ចពួកគេបានឆ្លេីយសារភាពថា ពួកគេពិតជាបានធ្វេីសកម្មភាពលួចម៉ូតូនេះប្រាកដមែនខណៈម៉ូតូនេះម្ចាស់មិនបានដកកូនសោចេញពីម៉ូតូហេីយទុកនៅកន្លែងផ្ញេីក្នុងបរិវេណសាលារៀនខាងលេី។
ពេលលួចបានពួកគេយកទៅបញ្ចាំដែរតែមិនមានអ្នកណាហ៊ានទទួលទេ ពេលនោះពួកគេបានដោះអាវម៉ូតូលក់យកប្រាក់ចាយមួយកំណាត់ខាងមុខ រីឯស្លាកលេខពួកគេកាច់បំបាក់បោះចោលហេីយ។
នគរបាលស្រុកបានកសាងសំណុំរឿងបញ្ជូការិយាល័យជំនាញចាត់ការបន្តតាមនីតិវិធីច្បាប់ហេីយរីឯម៉ូតូបានប្រគល់ជូនជនងគ្រោះវិញ៕