Banner KNP Detail Top

ស្រាវជ្រាវនិងឈានទៅធ្វេីការឃាត់ខ្លួនជនសង័្សយ ០២នាក់ហើយ ករណី

ស្រាវជ្រាវនិងឈានទៅធ្វេីការឃាត់ខ្លួនជនសង័្សយ ០២នាក់ហើយ ករណីជនមិនស្គាល់មុខលួចដុតរថយន្តលោកនាយករងម្នាក់ នៃវិទ្យាល័យកំរៀង បណ្ដាលឲ្យឆេះខ្ទេច ឆេះខ្ទីអស់គ្មានសល់


ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលទើបទទួលនៅថ្ងៃអាទិត្យទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មាននិងអ្នកនិយមប្រេីប្រាស់បណ្តាញសង្គមជ្រាបថា កាលពីយប់ថ្ងៃសុក្រថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២៣ វេលាម៉ោង០១និង ០៨នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២៣ មានករណីធ្វើឱ្យខូចខាតដោយចេតនា(លួចដុតរថយន្ត)មួយកេីតឡេីងបង្កដោយជនសង្ស័យមិនស្គាល់ អត្តសញ្ញាណបានធ្វេីសកម្មភាពលួចដុតបំផ្លាញថយន្តមួយគ្រឿងម៉ាក TOYOTA បាឡែនពណ៌ទឹកមាសស៊េរីឆ្នាំ 2003 ពាក់ស្លាកលេខបាត់ដំបង 2B-9224ជារបស់ជនរងគ្រោះឈ្មោះឆោម ឆវ័ន្តភេទប្រុស អា យុ ៤៣ ឆ្នាំរស់នៅ ភូមិ ឃុំកើត ហេតុខាងលើមានមុខរបរគ្រូបង្រៀន ដែល រថយន្តនេះត្រូវបានឆេះខូច ខាតទាំង ស្រុង។
នៅពេលកេីតហេតុព័ត៌មាននេះបាន ដឹងដល់សមត្ថកិច្ចនគរបាលស្រុកកំរៀង ហេីយដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ និងដោយអនុវត្តតាមអធិបញ្ជារបស់លោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានដឹកនាំកម្លាំងនគរបាលធ្វេីការស្រាវជ្រាវនិងឈានទៅធ្វេីការឃាត់ខ្លួនជនសង័្សយចំនួន០២នាក់ភេទប្រុសនាំមកធ្វេីការស្រាវជ្រាវហេីយ។
នៅពេលនេះសមត្ថកិច្ចកំពុងធ្វេីការ ស្រាវជ្រាវជុំវិញមូលហេតុនៃករណីដែលឈានដល់ការដុតបំផ្លាញទ្រព្យសម្បត្តិខាងលេីនេះហេីយចំពោះមូលហេតុយ៉ាងណានោះសមត្ថកិច្ចនឹងជម្រាបជូននៅពេលក្រោយ។ ដូចបានជម្រាបជូនខាងលេីសូមសាធារណជន អ្នកសារព័ត៌មាននិងអ្នកនិយមប្រេីប្រាស់បណ្តាញសង្គមជ្រាបជាព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង