Banner KNP Detail Top

បុរស ជាមេការសំណង់ម្នាក់ ដេកស្លាប់ក្នុងរោងកម្មករ ទាំងក្រុមគ្រួសារមិនអស់ចិត្ត បង្កឲ្យមានការភ្ញាក់ផ្អើល

បុរស ជាមេការសំណង់ម្នាក់ ដេកស្លាប់ក្នុងរោងកម្មករ ទាំងក្រុមគ្រួសារមិនអស់ចិត្ត បង្កឲ្យមានការភ្ញាក់ផ្អើល

ភ្នំពេញ ៖ នៅ យប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតក្នុងបុរីរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
មុនពេលកើតហេតុ ជនរងគ្រោះមានជំងឺប្រចាំកាយ គឺជំងឺទឹកនោមផ្អែមជាច្រើនឆ្នាំមកហើយ ។ ប៉ុន្មានថ្ងៃមុននេះ ទើបតែមកពីមន្ទីរពេទ្យ និងតែងតែទៅបើកថ្នាំមកលេបជាប្រចាំរាល់ថ្ងៃ លុះមកដល់នៅវេលាម៉ោងកើតហេតុខាងលើ ដោយសារជនរងគ្រោះបានត្អូញប្រាប់ក្រុមគ្រួសារថា ថ្ងៃនឹងមិនសូវស្រួលខ្លួន ។
ជនគ្រោះឈ្មោះនិត សារិន ភេទប្រុស អាយុ៤៥ឆ្នាំ មុខមេការសំណង់ ស្នាក់នៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិត្រពាំងកណ្ដោល ឃុំចក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។ បន្ទាប់មក ជនរងគ្រោះក៏ទៅដេកសម្ងំនៅក្នុងរោងកម្មករដូចរាល់ដង សាច់ញាតិស្រែកហៅមិនតបតមកវិញ ក៏មានការសង្ស័យបាននាំគ្នាទៅមើលស្រាប់តែឃើញជនរងគ្រោះដកចង្កាមាន់បាត់មាត់កឈឹងដាច់ខ្យល់ស្លាប់នៅកន្លែងកើតហេតុទៅហើយ តែក្រុមគ្រួសារមានការភ័យស្លន់ស្លោមិនអស់ចិត្តក៏បានហៅរថយន្តសាមុយឯកជនដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនជិតកន្លែងកើតហេតុ ។ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ គ្រូពេទ្យពិនិត្យមើលរួចហើយប្រាប់ថា ជនរងគ្រោះបានផុតដង្ហើមបាត់ទៅហើយ ក៏ដឹកសពត្រឡប់មកតម្កល់ទុកនៅកន្លែងកើតហេតុវិញ និងរាយការណ៍ទៅអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានភ្លាមៗហើយក្រុមគ្រួសារបានហៅលោកអាចារ្យអោយមកធ្វើកិច្ចដើម្បីបោសគំរោលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង