Banner KNP Detail Top

នៅក្នុងខេត្តបន្ទាយមានជ័យ ត្រឹមរយៈពេល៣ថ្ងៃនេះ អណ្ដាតភ្លើងបានលេបត្របាក់ផ្ទះរបស់ប្រជាពលរដ្ឋអស់

នៅក្នុងខេត្តបន្ទាយមានជ័យ ត្រឹមរយៈពេល៣ថ្ងៃនេះ អណ្ដាតភ្លើងបានលេបត្របាក់ផ្ទះរបស់ប្រជាពលរដ្ឋអស់ចំនួន២ខ្នង និងឆេះងាប់គោ១ក្បាល ព្រមទាំងខូចខាតសម្ភារៈមួយចំនួន

ខេត្តបន្ទាយមានជ័យ ៖ អគ្គិភ័យដែលឆាបឆេះ២ករណីនេះ រួមមាន ៖
ករណីទី១– កាលពីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅខាងកើតផ្សារចំការគ ហៅផ្សារថ្មី ស្ថិតក្នុងភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ មានអគ្គិភ័យបានឆាបឆេះផ្ទះ បណ្តាលខូចខាតសម្ភារៈខាងក្នុងផ្ទះ រួមមាន ៖ គ្រែ ពូក និងខោអាវ។ អគ្គិភ័យនេះបានកើតឡើង ខណៈពេលម្ចាស់បិទទ្វារផ្ទះ ហើយរវល់ទៅលក់ដូរ តែត្រូវបានរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង រួមទាំងកម្លាំងអន្តរាគមន៍ជិត៥០នាក់ចេញអន្តរាគមន៍ទាន់ពេល ដោយមិនបានឆេះរាលដាលខូចខាតទាំងស្រុងនោះទេ ហើយចំពោះមូលហេតុ គឺអាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។
ករណីទី២– នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅភូមិកោះកែវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី មានអគ្គីភ័យបានឆាបឆេះផ្ទះ និងរោងចិញ្ចឹមគោ ព្រមទាំងរោងដាក់ចំប៉ើង បណ្តាលខូចខាតសម្ភារៈទាំងស្រុង និងងា.ប់គោ១ក្បាលដែលឈឺជើងរត់យកចេញមិនរួច។ ហើយអគ្គិភ័យនេះដែរ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿង និងកម្លាំងអន្តរាគមន៍ប្រមាណជាង៣០នាក់ រួមជាមួយប្រជាពលរដ្ឋ។ ចំពោះមូលហេតុដែលបណ្តាលឱ្យមានអគ្គិភ័យឆាបឆេះនេះ នៅមិនទាន់ដឹងពីមូលហេតុនេះឡើយទេ។
រយៈពេលតែ៣ថ្ងៃប៉ុណ្ណោះ អគ្គិភ័យបានឆាបឆេះចំនួន២ករណី និងឆេះផ្ទះ២ខ្នង ព្រមទាំងសម្ភារៈ និងងា.ប់គោ១ក្បាលដោយអណ្ដាតភ្លើងឆេះនេះ។ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមការពារមិនអោយកើតមានចំពោះអគ្គិភ័យ បើកើតមានដូច២ករណីនេះ បណ្តាលខូចខាតផ្ទះសម្បែង និងសម្ភារៈមិនខាន៕

អត្ថបទដែលជាប់ទាក់ទង