ឃាត់ខ្លួនជនសង្ស័យ ករណីហិង្សាដោយចេតនា ដោយសា
ឃាត់ខ្លួនជនសង្ស័យ ករណីហិង្សាដោយចេតនា ដោយសារអ្នករត់តាក់សុីដណ្ដើមវេនម៉ូយគ្នា បានឈ្លោះប្រកែកគ្នាខឹងវាយទៅលើបុរសម្នាក់ រងរបួស
ខេត្តប៉ៃលិន៖ កាលពី ថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០២៣ ករណីហិង្សាដោយចេតនា ដោយ
សារអ្នករត់តាក់សុីដណ្ដើមវេនម៉ូយគ្នា បានឈ្លោះប្រកែកគ្នាខឹងវាយទៅលើបុរសម្នាក់
រងរបួស,ស្ថិតនៅចំណុចមុខកាសុីណូម្កុដពេជ្រ ស្ថិតនៅក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹង
កាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ជនរងគ្រោះដែលជនសង្ស័យវាយនោះឈ្មោះ ស្វាយ សាលឿត (ហៅ តុល) ភេទ ប្រុស អាយុ ៤២ ឆ្នាំ រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។(រងរបួសពកក្បាល ពកថាស និងហូរឈាមតាមត្រចៀក និងច្រមុះ) ។
.ជនសង្ស័យឈ្មោះ លី រតនៈ (ហៅ ណុល)ភេទ ប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ករណីនេះកើតឡើងដោយសារឪពុករបស់ជនរងគ្រោះបានឈ្លោះប្រកែកគ្នាក្នុងករណីដណ្ដើមវេនដឹកម៉ូយគ្នា ហើយឪពុកជនសង្ស័យបានតេទៅប្រាប់កូនដែលជាជនសង្ស័យ ថាក្មួយបានវាយគាត់ចំទ្រូង ទើបកូនគាត់ដែលជាជនសង្ស័យបានមកកន្លែងកើតហេតុតែពុំជួបក្មួយដែលមានរឿង ឃើញតែជនរងគ្រោះនៅនិយាយឈ្លោះប្រកែកគ្នាជាមួយឪពុករបស់ជន សង្ស័យក៏បានខឹងរួចក៏វាយទៅលើជនរងគ្រោះជាច្រើនដៃបណ្ដាលឲ្យពកថ្ងាស ពកក្បាល និងឈាមច្រមុះ ។
ជនរងគ្រោះត្រូវបានបញ្ចូនទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនដើម្បីព្យាបាល ចំណែក
ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរ បាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕