សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបមេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបមេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី
/ភ្នំពេញៈ នៅថ្ងៃទី ២៨ ខែកុម្ភៈ២០២៣នេះសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជាបានអនុញ្ញាតិឲ្យលោកឧត្តមសេនីយ៍ទោ ដេវីត នីអូ (David Neo) មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរីចូល ជួបសម្តែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាពរាជធានីភ្នំពេញ។
គួរបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់លោកឧត្តមសេនីយ៍ទោ ដេវីត នីអូ នាពេលនេះគឺ ជាដំណើរទស្សនកិច្ចផ្លូវការលើកទី២ របស់មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរីនៅកម្ពុជាដែលការណ៍នេះនឹងក្លាយជាកម្លាំងចលករបន្ថែមទៀតក្នុងការជំរុញនិងលើកកម្ពស់ទំនាក់ទំន ងរវាងកងទ័ពជើងគោកនៃប្រទេសទាំង ពីរឱ្យកាន់តែសកម្មស៊ីជម្រៅនិងរឹងមាំ៕