ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធគាស់រោងចាំចំការយកសម្ភារ:
ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធគាស់រោងចាំចំការយកសម្ភារ:
ខេត្តកណ្តាល)៖ ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃចន្ទ ៨កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ករណីនេះកើតឡើងកាលថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២៣ វេលាម៉ោង១៦និង៣០នាទី ចំណុចកើតហេតុក្នុងរោងដីចាំចំការចេកស្ថិតនៅភូមិកំពង់ស្វាយ ឃុំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ធឹម សំអាត ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនសង្ស័យមានគ្នា០២នាក់៖
១-ឈ្មោះ រ៉ា រតន: ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល(ធ្លាប់ជាប់ពន្ធនាគារ)។
២/ឈ្មោះវសុិន រដ្ឋា ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល(ធ្លាប់ជាប់ពន្ធនាគារ)។
សម្ភារៈបាត់បង់រួមមាន៖
១-អាគុយ៧០អំពែចំនួន០២គ្រឿង។
២-ឆ្នាំងស្លធំឌឺរ៉ាចំនួន០១។
៣-អង្ករចំនួន០៥គីឡូក្រាម។
៤-សំណាញ់បង់ត្រីចំនួន០១វង់ ទម្ងន់០៦គីឡូក្រាម។
៥-កណ្តៀវផ្លែដែកដងឈើចំនួន០១។
៦-ក្បាលហ្វាចំនួន០១(ពិលពាក់ក្បាល)។
៧-ដងសន្ទួចចំនួន០១។
វត្ថុតាងចាប់យករួមមាន៖
១-កណ្តៀវផ្លែដែកដងឈើចំនួន ០១ប្រវែង ៥៨សង់ទីម៉ែត្រ ផ្លែដែកប្រវែង ៣៣សង់ទីម៉ែត្រ ដងឈើប្រវែង ២៥សង់ទីម៉ែត្រ។
២-សំណាញ់បង់ត្រីចំនួន០១ ទម្ងន់០៦គីឡូក្រាម ប្រវែងសាច់សំណាញ់ ៤,៧០ម៉ែត្រ ប្រវែងខ្សែសំណាញ់ ៤,១០ ម៉ែត្រ។
តាមសមត្ថកិច្ចឱ្យដឹងថានៅវេលាម៉ោងកើតហេតុខាងលើជនសង្ស័យទាំងពីរនាក់បាននាំគ្នាគាស់សោរោងចាំចំការចេករបស់ជនរងគ្រោះ ដោយជនសង្ស័យឈ្មោះ សុិន រដ្ឋា ភេទប្រុស ជាអ្នកគាស់សោទ្វារោងរបស់ជនរងគ្រោះ ចំណែកជនសង្ស័យឈ្មោះ រ៉ា រតន: ភេទប្រុស ជាអ្នកឈរមើលផ្លូវ ពេលនោះជនសង្ស័យទាំងពីរនាក់បានលួចយកសម្ភារៈរបស់ជនរងគ្រោះដូចការរៀបរាប់ខាងលើ។ លុះដល់ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៣ នាវេលាម៉ោង ១៣និង៣០នាទី ជនរងគ្រោះបានឃើញសំណាញ់០១ និងកណ្តៀវដងឈើ១ របស់ខ្លួនដែលបានបាត់កាលពីថ្ងៃមុននោះនៅនឹងឈ្មោះ រ៉ា រតន: ឃើញដូច្នេះជនរងគ្រោះបានទូរស័ព្ទប្ដឹងសមត្ថកិច្ចប៉ុស្តិ៍កំពង់ស្វាយ។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កំលាំងប៉ុស្តិ៍នគរបាលកំពង់ស្វាយ សហការជាមួយជំនាញព្រហ្មទណ្ឌស្រុកកៀនស្វាយ ចុះដល់កន្លែងកើតហេតុនាំជនសង្ស័យទាំងពីរនាក់មកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពគាស់សោទ្វារោងជនរងគ្រោះលួចយកអាគុយចំនួន ០២គ្រឿង (៧០អំពែ) អង្ករចំនួន០៥គីឡូក្រាម សំណាញ់បង់ត្រីចំនួនមួយ កណ្ដៀវដងឈើផ្លែដែកចំនួន០១ពិតប្រាកដមែន។
ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានយកអាគុយ៧០អំពែ ចំនួន០២ យកទៅលក់នៅកន្លែងទិញលក់អេតចាយ មួយកន្លែងមិនស្គាល់ឈ្មោះស្ថិតនៅភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល លក់បានចំនួន៣០០០០រៀល (បីម៉ឺនរៀល) អាគុយចំនួន២។
ក្រោយពីសួរនាំរួចជនសង្ស័យរួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនីតិវិធី ៕