Banner KNP Detail Top

ជនសង្ស័យម្នាក់ មុខរបរដឹកអីវ៉ាន់អនឡាញ បានធ្វើសកម្មភាព

ជនសង្ស័យម្នាក់ មុខរបរដឹកអីវ៉ាន់អនឡាញ បានធ្វើសកម្មភាពឆក់យកទូរស័ព្ទ ពីស្ត្រីអ្នកដំណើរម្នាក់បានសម្រេច ប៉ុន្តែជនរងគ្រោះស្រែកថាចោរៗ បង្កឲ្យមានការភ្ញាក់ផ្អើល

ភ្នំពេញ៖ កាលពី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៣ ត្រង់ចំណុចមុខម៉ាតឡាក់គី ស្ថិតនៅក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាScoopy ពណ៌ស ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JK-5655 ដឹកកូនយកទៅដាក់នៅសាលារៀនប៊ែលធី ។ លុះជូនកូនសល់សាលាហើយក៏បានជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ដោយបានទុកទូរស័ព្ទនៅក្នុងហោប៉ៅអាវរងាចំហៀងខាងស្ដាំ ។
ជនសង្ស័យនេះ នោះឈ្មោះ រីន ចាន់តារា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរអ្នកដឹកទំនិញអនឡាញ ស្នាក់នៅបន្ទប់ជួលគ្មានលេខ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ នគរបាលពិនិត្យឃើញជននេះមានសារធាតុញៀ.នក្នុងខ្លួនផងដែរ ព្រមទាំងដកហូត ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JL-2683 ដែលជននេះជិះធ្វើសកម្មភាពឆ.ក់។
ចំណែកស្ត្រីរងគ្រោះឈ្មោះ ឃិន ពិសី អាយុ៣០ឆ្នាំ មុខរបរជាងអ៊ុតសក់ ស្នាក់នៅខណ្ឌកំបូល ។ រងរបួសជង្គង់ និងប្រអប់ជើង ហើយទូរស័ព្ទ១គ្រឿងដែលត្រូវជនសង្ស័យឆ.ក់នោះម៉ាក iPhone 11 ពណ៌ស្វាយ ត្រូវបានដកហូតយកមកវិញផងដែរ មិនបានបាត់បង់ឡើយ។
ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ខណៈពេលកំពុងធ្វើដំណើរតាមផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង ទៅដល់ត្រង់ចំណុចមុខម៉ាតឡាក់គី ក៏ស្រាប់តែជនសង្ស័យជិះម៉ូតូតាមពីក្រោយរួចវ៉ាស្ដាំ ។ លុះពេលទៅដល់ទន្ទឹមក៏បានធ្វើសកម្មភាពលូកឆក់យកទូរស័ព្ទពីរក្នុងហោប៉ៅអាវរបស់ជនរងគ្រោះបានសម្រេច។ ខណៈនោះបានបណ្ដាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួសហើយជនសង្ស័យបានព្យាយាមជិះម៉ូតូគេចខ្លួន តែជនរងគ្រោះបានស្រែកថា«ចោរៗ»បង្កឲ្យមានការភ្ញាក់ផ្អើលពេញដងផ្លូវ ហើយអ្នកដំណើរបានដេញតាម ។ លុះជិះគេចខ្លួនបានចម្ងាយប្រមាណ១០០ម៉ែត្រជននេះក៏បានបត់ត្រឡប់ក្រោយវិញ ប៉ុន្តែដោយភ័.យពេកក៏បានដួលម៉ូតូ ហើយក៏ត្រូវអ្នកដំណើរឃាត់ខ្លួនប្រគល់ឲ្យនគរបាលប៉ុស្តិ៍ភ្លើងឆេះរទេះនាំយកទៅសាកសួរនិងចាត់ការតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង