Banner KNP Detail Top

ពូកែបង្ខំរួមភេទ និងគំរាមបញ្ចេញវីដេអូសិចពេក កាត់

ពូកែបង្ខំរួមភេទ និងគំរាមបញ្ចេញវីដេអូសិចពេក កាត់លិង្ហចោលតែម្តង បង្កការភ្ញាក់ផ្អើល

(ដេល្លីម៉េល ៖ ស្ត្រីដែលពោរពេញដោយកំហឹងម្នាក់បានកាត់លិង្គរបស់មិត្តប្រុសខ្លួន ក្រោយបុរសល្មោភកាមបានគំរាមទម្លាយវីដេអូសិចរបស់ពួកគេនៅពេលនាងបដិសេធមិនព្រមដេកជាមួយគាត់។
បុរសអាយុ២៨ឆ្នាំដែលគេស្គាល់ត្រឹមឈ្មោះជាតួអក្សរGOត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយសារហូរឈាមខ្លាំងក្រោយដៃគូស្នេហ៍នាង ASTអាយុ២៨ឆ្នាំវាយប្រហារសងសឹកនៅសណ្ឋាគារមួយនៅក្រុងស៊ីបូលហ្កា(Sibolga)នៅ ខេត្តស៊ូម៉ាត្រាខាងជើង ប្រទេសឥណ្ឌូនេស៊ី។
ប៉ូលីសបានអះអាងថា បុរសបានសុំដៃគូរួមភេទតែនាងមិនមានអារម្មណ៍និងបដិសេធការរួមដំណេកក្នុងអំឡុងពេលកើតហេតុកាលពីថ្ងៃ២៥កុម្ភៈ។
សាក្សីបានអោយដឹងថា អ្នកទាំងពីរនេះបានរស់នៅជាមួយគ្នាអស់ពេលជាងកន្លះឆ្នាំ និងមិនដែលឮឈ្លោះគ្នាអីទេ។តែសម្លេងស្រែកថ្អូរឈឺចាប់ត្រូវបានគេឮ នៅពេលប្រដាប់ភេទរបស់បុរសនេះរងរបួសធ្ងន់ធ្ងរ និងបច្ចុប្បន្នកំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់។
មេប៉ូលីសក្រុងស៊ីបូលហ្កាលោក តាយ៉ូណូ រ៉ាចាចា(Taryono Rajarja)បាននិយាយថា« ផ្អែកលើចម្លើយរបស់ជនសង្ស័យ ពួកគេទាក់ទងគ្នាបានប្រាំពីរខែមកហើយ។ដូច្នេះពួកគេបានណាត់ជួបគ្នានៅសណ្ឋាគារមួយ និងបន្ទាប់មកបុរសសុំរួមភេទ តែខាងស្រីមិនព្រម»។
«នៅពេលត្រូវខាងស្រីមិនអោយដេក បុរសបានគំរាមបង្ហោះវីដេអូនៃសកម្មភាពស្រើបស្រាលរបស់គេ។បន្ទាប់មកក្រោយពីគាត់ងូតទឹកហើយ ជងសង្ស័យបានវាយប្រហារ។នាងបានយកកាំបិតរបស់បុរសនោះនិងកាត់ប្រដាប់ភេទរបស់គាត់ចោលតែម្តង»។
ទោះជាយ៉ាងណា បុគ្គលិកសណ្ឋាគារម្នាក់បាននិយាយថា ជនសង្ស័យបានមករកខ្លួនក្រោយកើតហេតុ ដើម្បីសុំជំនួយវេជ្ជសាស្ត្រសំរាប់ដៃគូស្នេហ៍របស់នាង។គេថា លិង្គត្រូវបានកាត់ដាច់និងឈាមហូរពេញឥដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង