Banner KNP Detail Top

ស្ត្រីម្នាក់ជាអ្នកលេងតុងទីន ដែលហៅថា កូនតុងទីន ក្រសួងមហាផ្ទៃធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណី

ស្ត្រីម្នាក់ជាអ្នកលេងតុងទីន ដែលហៅថា កូនតុងទីន ក្រសួងមហាផ្ទៃធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីកើបលុយតុងទីនបានរាប់សែនដុល្លារ ហើយព្យាយាមរត់គេចខ្លួន

ភ្នំពេញ ៖ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០ ២៣នេះ ស្ត្រីម្នាក់ជាអ្នកលេងតុងទីន ដែលហៅថា «កូនតុងទីន» ត្រូវបានកម្លាំសមត្តកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីកើបលុយតុងទីនបានរាប់សែនដុល្លារអាមេរិក ហើយព្យាយាមរត់គេចខ្លួន។
ស្ត្រីជាកូនតុងទីនត្រូវចាប់ខ្លួន ឈ្មោះ ព័ណ្ឌ ស៊ីវម៉ី អាយុ ២៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៣៥B ផ្លូវលេខ២១BT ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្តកិច្ចបង្ហើបឲ្យដឹងថា ជាការអនុត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន តាមពាក្យបណ្តឹងរបស់ឈ្មោះ គង់ ណាក់នីន ។ ពាក្យបណ្តឹងរបស់ជនរងគ្រោះ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅផ្ទះជនរងគ្រោះលេខ១៧៩ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឈ្មោះ ភ័ណ្ឌ ស៊ីវម៉ី ដែលជាអ្នករាប់អានគ្នា បានទៅខ្ចីប្រាក់ពីដើមបណ្តឹងចំនួន ៣៣០ ០០០ ដុល្លារអាមេរិក ដោយបានធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរត្រឹមត្រូវ ថាយកទៅពង្រីកមុខរបររកស៊ីតាមអនឡាញ ។
ជនសង្ស័យបានធានាអះអាងថា សងទៅជនរងគ្រោះវិញ ក្នុង១ខែ ២.០០០ ដុល្លារ គិតចាប់ពីថ្ងៃទី ២០ ខែតុលា ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ដោយសារតែការជឿទុកចិត្តគ្នា ទើបដើមបណ្តឹងយល់ព្រមឲ្យឈ្មោះ ភ័ណ្ឌ ស៊ីវម៉ី ខ្ចីប្រាក់រហូតដល់ ៣៣០.០០០ ដុល្លារអាមេរិកនោះ ។ បន្ទាប់ពីទទួលបានប្រាក់គ្រប់ចំនួនហើយ ឈ្មោះ ភ័ណ្ឌ ស៊ីវម៉ី បានដាក់តំកល់មូលប្បទានបត្រ១សន្លឹករបស់ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ ABA ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ សម្រាប់ទូទាត់ប្រាក់សងទៅដើមបណ្តឹងវិញ។ ប៉ុន្តែផ្ទុយទៅវិញឈ្មោះ ភ័ណ្ឌ ស៊ីវម៉ី មិនបានគោរពតាមការសន្យាទេ បែជាយកប្រាក់នោះទៅលេងតុងទីន ដោយរយៈពេល២ខែមិនឃើញបង្វិលឲ្យម្ចាស់បំណុលទេ ដោយអស់ជំនឿ ទើបម្ចាស់បំណុលយកមូលប្បទានបត្រ របស់ឈ្មោះ ភ័ណ្ឌ ស៊ីវម៉ី ទៅបើកប្រាក់ពីធនាគារ ខាងធនាគារឆ្លើយតបមកវិញថា ជា«សែកស្អុយ» អត់មានសាច់ប្រាក់ ។
ជនរងគ្រោះក៏បានព្យាយាមទាក់ទងទៅឈ្មោះ ភ័ណ្ឌ ស៊ីវម៉ី ជាញឹកញាប់ដែរ ដើម្បីជួបដោះស្រាយរឿងបំណុលជាង៣០ម៉ឺនដុល្លារអាមេរិកនោះ ប៉ុន្តែឈ្មោះ ភ័ណ្ឌ ស៊ីវម៉ី មិនបានទៅជួបដើមបណ្តឹងទេ ថែមទាំងគេចខ្លួនទៀតផង ។ ដូច្នោះទង្វើដែលជនសង្ស័យបានប្រព្រឹត្ត ដូចរៀបរាប់ខាងលើនេះហើយ ទើបធ្វើឲ្យជនរងគ្រោះសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅសមត្តកិច្ច ដើម្បីឃាត់ខ្លួនឈ្មោះ ភ័ណ្ឌ ស៊ីវម៉ី យកមកអនុវត្តតាមច្បាប់ ។ នៅចំពោះមុខសមត្តកិច្ចឈ្មោះ ភ័ណ្ឌ ស៊ីវម៉ី បានសារភាពថា លុយទាំងអស់នោះខ្លួនបានខ្ចីគេ យកទៅរកស៊ីតាមអនឡាញខ្លះ និងលេងតុងទីនខ្លះ ដែលការលេងតុងទីនបានកើបលុយមេអស់ ហើយ តែដោយសារចុងក្រោយរលាយខ្សុលទើបគេចខ្លួន ។
សមត្ថកិច្ចឲ្យដឹងទៀតថា ជនសង្ស័យជាកូនតុងទីនឈ្មោះ ភ័ណ្ឌ ស៊ីវម៉ី បាននិងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង