Banner KNP Detail Top

សន្តិសុខមន្ទីរពេទ្យរុស្សី បានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ បន្ទាប់ពីត្រួតពិនិត្យឃើញ

សន្តិសុខមន្ទីរពេទ្យរុស្សី បានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ បន្ទាប់ពីត្រួតពិនិត្យឃើញមានក្រាម.ស ថ្លាមួយចំនួន និងឧបករណ៍សម្រាប់ប្រើប្រាស់នៅក្នុងកាបូប

ភ្នំពេញ ៖ ហេតុការណ៍នេះ កើតឡើង កាលពី ថ្ងៃ២៨ ខែកុម្ភៈ ឆ្នំា២០២៣នេះ នៅក្នុងបរិវេណមន្ទីរពេទ្យរុស្ស៊ី ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ សន្តិសុខមន្ទីរពេទ្យរុស្សី បានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ បន្ទាប់ពីត្រួតពិនិត្យឃើញមានក្រាម.សថ្លាមួយចំនួន និងឧបករណ៍សម្រាប់ប្រើប្រាស់នៅក្នុងកាបូប ។
ក្រុមគ្រូពេទ្យបានបញ្ជាក់ថា ស្ត្រីនេះ បានមកទទួលសេវាផ្តាច់ថ្នាំញៀន ពីខាងមន្ទីរពេទ្យ ហើយមុនពេលឃាត់ខ្លួន ក្រុមគ្រូពេទ្យបានមានការសង្ស័យ ទើបរាយការណ៍ទៅខាងសន្តិសុខមន្ទីរពេទ្យ មកសុំស្ត្រីនេះធ្វើការត្រួតពិនិត្យ។
ជាលទ្ធផល ក្រោយពីក្រុមសន្តិសុខបានពិនិត្យរួចបានឃើញមានដូចជា ក្រាម.សថ្លា និងឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួនផងដែរ ។ ជនសង្ស័យនេះ សន្តិសុខមន្ទីរពេទ្យបានប្រគល់អោយសមត្ថកិច្ចនៃប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទំនប់ទឹក ដើម្បីធ្វើការសាកសួរ និងបន្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង