ស្រ្តីម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់ក្នុងព្រៃ ក្បែរជាយដែនកម្ពុជា-ថៃ សង្ស័យជាករណីឃាតកម្ម
ស្រ្តីម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់ក្នុងព្រៃ ក្បែរជាយដែនកម្ពុជា-ថៃ សង្ស័យជាករណីឃាតកម្ម
ខេត្តបន្ទាយមានជ័យៈ កាលពី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិទំនប់ដាច់ឃុំ អូរបីជាន់ ស្រុក អូរជ្រៅ ។ ស្រ្តីវ័យ្៣៨ឆ្នាំម្នាក់ត្រូវបានអ្នកធ្វើដំណើរធ្វើការនៅប្រទេសថៃប្រទះឃើញស្លាប់ក្នុងព្រៃក្បែរជាយដែនកម្ពុជាថៃ ។
សាកសពស្ត្រីរងគ្រោះឈ្មោះ ស្វាយ ភក្រ្តា អាយុ ៣៨ ឆ្នាំ រស់នៅ សឹងសង្ហា ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ ។ សាកសពនៅកន្លែងកើតហេតុត្រូវគេមើលឃើញមុខមានសភាពដូចគេកាប់លើផ្ទៃមុខ សមត្ថកិច្ចបានបង្ហើបថា សាកសពស្ត្រីនេះ គេសង្ស័យករណីឃាតកម្ម។
ប្រភពសមត្ថកិច្ចបន្តថា សាកសពនេះ ត្រូវបានពលរដ្ឋប្រទះឃើញម៉ោងប្រមាណជាង១០ថ្ងៃដដែល ខណៈពួកគាត់បានដើរឆ្លងដែនទៅប្រទេសថៃទៅព្រឹកវិលល្ងាចក៏ប្រទះឃើញសពក៏រាយការណ៌ប្រាប់សមត្ថកិច្ចដើម្បីជួយស្វែងរកសាច់ញាតិ ។ ក្រោយពីបង្កភ្ញាក់ផ្អើលមន្ត្រីជំនាញ ក៌បានចុះមកដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវដើម្បីផ្ដល់ភាព យុត្តិធម៌ជូនសពរងគ្រោះ ៕