Banner KNP Detail Top

បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការខេត្តស្វាយរៀង ពាក់ព័ន្ធករណីថ្នាំញៀនចំនួន១២កញ្ចប់

បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការខេត្តស្វាយរៀង ពាក់ព័ន្ធករណីថ្នាំញៀនចំនួន១២កញ្ចប់

ខេត្តស្វាយរៀង: នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការខេត្តស្វាយរៀងពាក់ព័ន្ធករណីថ្នាំញៀនចំនួន១២កញ្ចប់និងត្រូវបានតុលាការឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្ន ។
ជនសង្ស័យមានឈ្មោះវ៉ា ឌី (ហៅឌី) អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃ្លាំង ឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងនិងបានដកហូតវត្ថុតាងរួមមានម៉្សៅក្រាមពណ៌ស ថ្លាថ្នាំញៀន (មេតាំហ្វេតាមីន) ចំនួន១២កញ្ចប់តូច ទូរស័ព្ទដៃ២គ្រឿង កាំភ្លើងកែច្នៃ២ដើម ខ្លី១ដើម ដាវ១ដើម កូនកាំបិតស្នៀត១ គ្រាប់កង់សំរាប់បាញ់២៦គ្រាប់ និងសម្ភារឧបករណ៍ប្រើប្រាស់វេចខ្ចប់មួយចំនួន សមត្តកិច្ចធ្វើការពិនិត្យទឹកម៉ូតស្វែង រកសារធាតុញៀន ជាលទ្ធផលវិជ្ជមានផងដែរ។
កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១និង២០នាទីរសៀល កម្លាំងផ្ដល់ព័ត៌មានបានរាយការណ៍ថា មានមុខសញ្ញាជួញដូរគ្រឿងញៀនកំពុងជួញដូរទើបរូបលោកបានដឹកនាំបញ្ជាកម្លាំងជំនាញផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិរាជ ធ្វើការស្រាវជ្រាវចុះដល់កន្លែងកើតហេតុនិងបានឃាត់ខ្លួនរួមទាំងវត្ថុតាងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង