Banner KNP Detail Top

ជនសង្ស័យ៣នាក់ ជំនាញដើរ លួចកាត់ខ្សែភ្លើង

ជនសង្ស័យ៣នាក់ ជំនាញដើរ លួចកាត់ខ្សែភ្លើង

ភ្នំពេញៈ ជនសង្ស័យ៣នាក់ ជំនាញដើរ (លួចកាត់ខ្សែភ្លើង) ត្រូវ កម្លាំងនគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួននៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ចំណុចការដ្ឋានសំណង់ផ្សារ( TCC) ភូមិ បឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើសមត្ថកិច្ចបានធ្វើការស្រាវជ្រាវបានដីងថាជនសង្ស័យពិតជាបានធ្វើសកម្មភាព (លួចកាត់ខ្សែភ្លើង) មែន។
ជនរងគ្រោះ ឈ្មោះ មុំ. ចំរើន ភេទ ប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅផ្ទះជួល ភូមិសាមគ្គី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ មុខរបរ ប្រធានសន្តិសុខក្រុមហ៊ុនTCC (តំណាងអោយក្រុមហ៊ុន)
ជនសង្ស័យបីនាក់៖
១/ ឈ្មោះ តុន សុីណេត ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅ ស្នាក់ក្នុងការដ្ឋាន(កន្លែងកើតហេតុ)
មុខរបរ សន្តិសុខក្រុមហ៊ុន TCC។
២/ ឈ្មោះ ឆាម នាង ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅ ស្នាក់ក្នុងការដ្ឋាន ក្រុមហ៊ុនTCC មុខរបរ ជាងសំណង់ ។
៣/ ឈ្មោះ ថា ថាន់ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅក្នុងការដ្ឋានក្រុមហ៊ុនTCC មុខរបរ កម្មករសំណង់ ។
* សម្ភារះដកហូត៖
១/ កំណាត់ខ្សែភ្លើងសករួចមួយចំនួនធំ ។
ចំពោះមុខផ្នែកជំនាញខណ្ឌប៉ុស្តិ៍កំពង់សាកសួរចម្លេីយ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តទៅតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង