មនុស្សខ្លះអានសៀវភៅ និងរឿងដើម្បីស្វែងរកអត្ថន័យនៃពាក្យ “
មនុស្សខ្លះអានសៀវភៅ និងរឿងដើម្បីស្វែងរកអត្ថន័យនៃពាក្យ “សេចក្តីស្រឡាញ់” សម្រាប់បង អត្ថន័យនៃស្នេហា គឺការសម្លឹងមើលកែវភ្នែកដ៏ស្រទន់របស់អូន រីករាយថ្ងៃខួបកំណើតអូន ចំណាន ភរិយាសម្លាញ់របស់បង
បងពុំចាំបាច់ឱ្យហ្វេសប៊ុក ឬកម្មវិធី Google ប្រតិទិន រំឭកបងពីថ្ងៃកំណើតរបស់អូនទេ។ ថ្ងៃដ៏ពិសេសនេះ ត្រូវបានសរសេរ និងស្ថិតក្នុងក្រអៅបេះដូងបង ដូចជាក្តីស្នេហ៍ដែលបងមានចំពោះអូននោះដែរ។ បងពិតជាមិនគួរឱ្យជឿជាមួយនឹងថ្ងៃខួបកំណើតកន្លងមក អូននៅតែឆោមយុង រក្សាបានភាពក្មេង ដូចថ្ងៃដែលយើងប្រតិព័ទ្ធគ្នាគ្រាដំបូង។ ស្របពេលដែលអូនធ្វើពិធីខួបកំណើតនេះ បងចង់ឱ្យអូនចងចាំជានិច្ចថាបងពិតជាទទួលបានពរជ័យដ៏ប្រពៃដែលមានអូនជាភរិយា។
អូនគឺជាភរិយា ជាម្តាយដ៏អស្ចារ្យរបស់កូនៗយើង ជាអ្នកដឹកនាំដែលមានចក្ខុវិស័យវែងឆ្ងាយ ជាស្ត្រីដែលមានសប្បុរសធម៌ថ្លៃថ្លា និងជាម្ចាស់បេះដូងរបស់បង។ បងស្រទ្បាញ់អូនដូចថ្ងៃនៃការចាប់ផ្តើមក្តីស្នេហ៍ដំបូងរបស់យើង។ អូនមិនដែលបោះបង់ទាល់តែសោះនូវការខិតខំរបស់អូន ដើម្បីកូនៗយើង និងរូបបង។
ក្នុងឱកាសខួបកំណើតរបស់អូន យើងទាំងអស់គ្នាសូមប្រសិទ្ធពរជ័យ មហាប្រសើរជូនចំពោះអូន។ រីករាយថ្ងៃខួបកំណើតដល់នារីពិសេសដែលតែងតែស្នេហ៍បងជាស្វាមី និងស្រទ្បាញ់គ្រួសារយើងដោយគ្មានលក្ខខណ្ឌ។ ប្រយោគជូនពរតែប៉ុន្មានឃ្លារបស់បងចំពោះអូន គឺមិនអស់ពីទំហំចិត្តរបស់បងទេ។
ដូចឆ្នាំមុនដែរ បងសូមបួងសួងឱ្យអូនមានភាពសប្បាយរីករាយ និងគ្មានកង្វល់។ សូមឱ្យថ្ងៃខួបកំណើតរបស់អូន ពោរពេញទៅដោយភាពរីករាយដ៏ភ្ញាក់ផ្អើល។ សូមឱ្យអ្វីៗដែលអូនពេញចិត្តធ្វើ ផ្តល់កម្លាំងចិត្តឱ្យអូនជារៀងរាល់ថ្ងៃ។
ជាមួយនឹងក្តីស្រទ្បាញ់ដ៏លើសលប់របស់បងចំពោះអូន បងសូមជូនពរឲ្យអូនប្រារព្ធពិធីខួបកំណើតរបស់អូន ពោរពេញដោយសោមនស្ស។
រីករាយថ្ងៃខួបកំណើត អូន ចំណាន! ៕