Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភលើក្មេងស្រី មិនទាន់គ្រប់អាយុ បានសម្រេច

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភលើក្មេងស្រី មិនទាន់គ្រប់អាយុ បានសម្រេច

ខេត្តស្វាយរៀង: យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងនៅថ្ងៃទី១ ខែមិនា ឆ្នាំ២០២៣នេះថា ជនសង្ស័យមានឈ្មោះសាន ណាត អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិក្រាំបេងឃុំក្រាំងបេងស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំងមកស្នាក់នៅបណ្ដោះអាសន្ននៅភូមិថ្នា ឃុំគ្រួស ស្រុកស្វាយជ្រំ។ ចំណែកក្មេងស្រីរងគ្រោះមានអាយុ១០ឆ្នាំ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់មកសាកសួរពាក់ព័ន្ធករណីរំលោភលើក្មេងស្រីមិនទាន់គ្រប់អាយុបានសម្រេច។ បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ មានករណីចាប់រំលោភសេពសន្ធវៈមួយកើតឡើងនៅចំណុចភូមិថ្នា ឃុំគ្រួស ស្រុកស្វាយជ្រំ ទើបសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលបានចុះដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវ ព្រមទាំងឃាត់ខ្លួនជនសង្ស័យមកសាកសួរ។
តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះសាន ណាត បានប្រាប់ថាខ្លួនពិតជាបានចាប់រំលោភលើក្មេងស្រីមិនទាន់គ្រប់អាយុបានសំរេចពិតប្រាកដមែន។
ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង