ភ្ញាក់ផ្អើល! លេខាទូតទី២ ដ៏វ័យក្មេង ប្រចាំប្រទេសស្វីស ត្រូវបានគេបង្ហោះ facebook ថា
ភ្ញាក់ផ្អើល! លេខាទូតទី២ ដ៏វ័យក្មេង ប្រចាំប្រទេសស្វីស ត្រូវបានគេបង្ហោះ facebook ថា ផិតក្បត់មានសាហាយស្មន់ចោលប្រពន្ធ នឹងបានប្តឹងលែងលះប្រពន្ធថែមទៀតផង ទាំងខ្លួនជាអ្នកធ្វើខុស
ភ្នំពេញ ៖ ម្ចាស់គណនី facebook មួយមានឈ្មោះថា (May Thida) បានយកប្រូហ្វាល់ facebook របស់ឈ្មោះ (Kang Sopheaktradara Vitou) រួចសរសេរ ស្វែងរកការជួយ រកយុត្តិធម៌ អាចសង្ស័យថា, ឈ្មោះ Kang Sopheaktradara Vitou ក្នុង facebook មានកំណាន់ចិត្តថ្មី ទើបបង្ហោះយ៉ាងដូច្នេះថា, ( សូមលោកជំទាវចិត្តធម៌ជាទីគោរពសូមជួយរកយុត្តិធម៌អោយអ្នកជាប្រពន្ធ ដែលបានត្រូវបុគ្គលជាប្តីមួយរូបបានផិតក្បត់មានសាហាយស្មន់ចោលប្រពន្ធនឹងបានប្តឹងលែងលះប្រពន្ធថែមទៀតផងទាំងខ្លួនជាអ្នកធ្វើខុស … នៅមានភាពឃោឃៅជាច្រើនថែមទៀតដែលលោកបានធ្វើដាក់ប្រពន្ធ…។
ក្នុងនាមលោកបានធ្វើការងារក្នុងក្រសួងការបរទេសក្នុងតំណែងជាលេខាទី ២ ស្ថានទូត ប្រចាំប្រទេសស្វីស ក្នុងការងារដ៏ខ្ពង់ខ្ពស់ លោក កង សុភ័ក្ត្រាដារ៉ាវិទូ មិនបានមានគុណធម៌នឹងក្តីមេត្តាចំពោះភរិយានោះទេ សូមលោកជំទាវចិត្តធម៌មេត្តាជួយរកយុត្តិធម៌ជូននាង សុខ វិកា ផង Sinath Hun ។
សូមបញ្ជាក់ថា, facebook មួយមានឈ្មោះថា (May Thida) សំដៅដល់លោកស្រី ហ៊ុន សុីណាត ដែលជួយសង្គម ស្រឡាញ់យុត្តិធម៌ លោកស្រីចិត្តធម៌ ជួយផង ! ទើបភ្លាមៗនោះ លោកស្រី ហ៊ុន សុីណាត តាមរយៈ facebook ឈ្មោះថា (Sinath Hun) បានចូល Comment ថា, ក្នុងរឿងនេះសូមជូនទៅលោករដ្ឋមន្រ្តីក្រសួង ការបរទេស និងសហប្រត្តិបត្តិការអន្តរជាតិ ពីព្រោះគាត់នៅក្រោមឱវាទក្រសួង ។ ម្យ៉ាងទៀត ច្បាប់ឯកពន្ធភាពប្ដីមួយប្រពន្ធមួយ គឺមាន តាំងតែឆ្នាំ២០០៦ មកម្ល៉េះ ។
ក្រោយមក facebook គណនីឈ្មោះថា (Romeo Romeo) សូមលោកជំទាវចិត្តធម៌ជួយបងស្រី សុខវិកាល។
សូមរំលឹកថា, អាចឈ្មោះ សុខវិកាល ជាភរិយា លោក (Kang Sopheaktradara Vitou) លេខាទូតទី២ ប្រចាំប្រទេសស្វីស ទើបមានការបង្ហោះដូច្នេះ ? ។
លោក (Kang Sopheaktradara Vitou) ត្រូវបានការទូត នៅក្រសួងការ បរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បង្ហើបថា, គាត់ជាលេខាទូតទី២ ប្រចាំប្រទេស ស្វីស ត្រូវបានតែងតាំងថ្មីៗ និងនៅវ័យក្មេងផងដែរ ។
ពាក់ព័ន្ធក្នុងករណីនេះ សារព័ត)មានមិនអាចទាក់ទងបានទេ ពីឈ្មោះ សុខវិកាល អាចជាភរិយា លោក (Kang Sopheaktradara Vitou) លេខាទូតទី២ ប្រចាំប្រទេសស្វីស នៅថ្ងៃទី ១ ខែមីនា ឆ្នាំ២០២៣ ដោយគ្មានលេខទូរស័ព្ទ ។ ដោយឡែក លោក (Kang Sopheaktradara Vitou) លេខាទូតទី២ ប្រចាំប្រទេសស្វីស មិនអាចទំនាក់ទំនងបានដូចគ្នា តាមរយៈលេខទូរស័ព្ទ 010775565 ដោយខលមិនចូល ។ ទោះបីជាយ៉ាងណាក៏ដោយ សារព័ត៌មានរងចាំការបកស្រាយ រៀងរាល់ម៉ោងធ្វើការ បើមានហេតុផល ច្បាស់លាស់ គ្រប់ភាគី ៕