Banner KNP Detail Top

បុរសម្នាក់ រងរបួសដោយគ្រាប់កាំភ្លេីងចំនួន៣គ្រាប់យ៉ាងធ្ងន់ បន្ទាប់ពីត្រូវ

បុរសម្នាក់ រងរបួសដោយគ្រាប់កាំភ្លេីងចំនួន៣គ្រាប់យ៉ាងធ្ងន់ បន្ទាប់ពីត្រូវជនស្លៀកសុីវិល និងមន្ត្រីសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបាញ់ប្រហារមកលេីរូបគាត់ រួចនាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់


ភ្នំពេញ ៖ កាលពី យប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ បុរសម្នាក់បានរងរបួសដោយគ្រាប់កាំភ្លេីងចំនួន៣គ្រាប់យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីត្រូវជនស្លៀកសុីវិល និងមន្ត្រីសមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបាញ់ប្រហារមកលេីរូបគាត់ រួចនាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ ។
ជនរងគ្រោះមានឈ្មោះ មុំសុខ មៀន អាយុ២៨ ឆ្នាំ មុខរបរដើរទិញលក់របស់អេតចាយចាស់ៗ ។

ហេតុការណ៍ផ្ទុះអាវុធនេះ លោកវរសេនីយ៍ទោ ជាង ហុកសែ អធិការងទទួលផែនយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ឱ្យដឹងថា ករណីនេះ គឺជាការផ្ទុះអាវុធពីសំណាក់មន្ត្រីសមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿង របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយបណ្តាលឱ្យពលរដ្ឋម្នាក់រងរបួសធ្ងន់ធ្ងរ ប៉ុន្តែលោកអធិការរង មិនទាន់អាចបញ្ជាក់បានទេថា មុនឈានដល់មានការមានផ្ទុះអាវុធនេះផ្តើមចេញពីប្រតិបត្តិការចុះបង្ក្រាបអ្វីមួយ ឬកើតឡើងដោយហេតុផលណាមួយឱ្យប្រាកដនោះទេ ខណះលោកបញ្ជាក់ថា កំណត់អត្តសញ្ញាណរថយន្ត និងសមត្ថកិច្ចដែលបានផ្ទុះអាវុធ បានអស់ហើយ ។
ពលរដ្ឋជិតខាងបានឱ្យដឹងថា នៅមុនកើតហេតុ គេសង្គេតឃើញ មានមន្ត្រីសមត្ថកិច្ចមួយក្រុមធំ មានសណ្ឋាន និងស៊ីវិល ប្រដាប់ដោយអាវុធខ្លី បានចុះទៅប៉ងចាប់បុរសជាជនរងគ្រោះ តែទំនងជាមានការប្រទូស្តសារាយគ្នា ទើបភាគីសមត្ថកិច្ចបានផ្ទុះអាវុធបណ្តាលឱ្យជនរងគ្រោះរងរបួសតែម្តង ។ ភ្លាមៗនោះ ជនរងគ្រោះ បានរត់សំដៅចូលទៅក្នុងផ្ទះ ហើយក្រុមសមត្ថកិច្ចក៏រត់ប៉ងទៅចាប់ឃាត់ត្រឡប់មកវិញ តែត្រូវពលរដ្ឋក្បែរ ជួយអន្តរាគមន៍មិនឱ្យមានការឃាត់ ទើបកម្លាំងចម្រុះទាំងនោះ សម្រេចចាកចេញពីកន្លែងកើតហេតុតែម្តងទៅ ។
សមត្ថកិច្ចជំនាញ កំពុងពិនិត្យវិច្ច័យ នៅកន្លែងកើតហេតុ នឹងសាកសួរកំណត់ព័ត៌មានបន្ថែមជុំវិញរឿងហេតុខាងលេីឱ្យកាន់តែច្បាស់ ដេីម្បីបន្តនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង