កម្មការិនីម្នាក់ នៃរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេស ចេ ជាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានស្លាប់ ដោយសារ
កម្មការិនីម្នាក់ នៃរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេស ចេ ជាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានស្លាប់ ដោយសារឃាតក គឺជាសង្សាររបស់នារីរងគ្រោះ
ព្រះសីហនុ ៖ ក្រោយការពិនិត្យ និងសាកសួរព័ត៌មាននៅកន្លែងកើត ហេតុ ទើបដឹងថា ជនរងគ្រោះ (ស្លាប់) មានឈ្មោះ សៀក ស៊ាវឡី ភេទស្រី អាយុ ២២ ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ មានស្រុកកំណើត នៅ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល ក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
កម្មការិនីម្នាក់ នៃរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេស ចេ ជាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានស្លាប់ដោយសារឃាតក ចាក់សម្លាប់ នៅច្រកទ្វារ ចូលរោងចក្រ ខណៈនាងចេញពីធ្វើការថែមម៉ោង វេលាម៉ោង ១០ យប់ ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ នេះ។
ឆ្លងតាមការស្រាវជ្រាវ សមត្ថកិច្ច បានបញ្ជាក់ថាៈ ឃាតកគឺជាសង្សាររបស់នារីរងគ្រោះ។
ជនសង្ស័យ ឈ្មោះ ឡូត ម៉ុក ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរកម្មកររោងចក្រជាមួយគ្នា មានស្រុកកំណើត នៅឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។
ជនសង្ស័យ បានធ្វើសកម្មភាព ដោយប្រើវត្ថុចុងស្រួច ចាក់ចូលក្រោមក្លៀកខាងឆ្វេងរបស់ នារីរងគ្រោះ ចំនួនមួយកន្លែង បណ្តាលឲ្យនារីរងគ្រោះ ស្លាប់ភ្លាមៗតែម្តង ហើយជនសង្ស័យ បានរត់គេចខ្លួន ។ សមត្ថកិច្ច បានកំពុងស្វែងរកចាប់ខ្លួនមុខសញ្ញា យកមកផ្តន្ទាទោសតាមច្បាប់។ រីឯសាកសព សមត្ថកិច្ច បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕