Banner KNP Detail Top

បែកធ្លាយមុខសញ្ញា ភ្នាក់ងារសម្ងាត់ CIA ពីររូប វត្តមាននៅទីក្រុងភ្នំពេញគ្រោងនឹងរៀបផែនការបង្កចលាចល នៅ

បែកធ្លាយមុខសញ្ញា ភ្នាក់ងារសម្ងាត់ CIA ពីររូប វត្តមាននៅទីក្រុងភ្នំពេញគ្រោងនឹងរៀបផែនការបង្កចលាចល នៅពេលប្រកាសសាលក្រមលោក កឹម សុខា

ភ្នំពេញ : បែកធ្លាយមុខសញ្ញា ភ្នាក់ងារសម្ងាត់ CIA ពីររូប វត្តមាននៅទីក្រុងភ្នំពេញគ្រោងនឹងរៀបផែនការបង្កចលាចល នៅពេលប្រកាសសាលក្រមលោក កឹម សុខា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។ បើយោងតាម facebook មួយមានឈ្មោះថា (ខ្ញុំ ជា សម រង្ស៊ី) ខណៈម្ចាស់គណនី facebook មួយនេះដឹងរឿងជាច្រើន របស់ក្រុមប្រឆាំង ពួកជ្រុលនិយម បម្រើនយោបាយ កញ្ជះដាច់ថ្លៃ លក់ក្បាលអោយបរទេស ។
គណនី facebook ឈ្មោះថា, (ខ្ញុំ ជា សម រង្ស៊ី) បានសរសេរបង្ហោះថា, ដំណឹងពីបរទេស !
ក្នុងពេលនេះជន មុខសញ្ញាភ្នាក់ងារសម្ងាត់ CIA ពីររូប គឺ
លោក មាជ សុវណ្ណារ៉ា និងលោក Mark Gibbel ដែលជ្រកក្រោមផ្លាកវិទ្យាស្ថាន ស្រាវជ្រាវនយោបាយ (POLICY RESEARCH INSTITUTE) ស្ថិតនៅទីក្រុង ឡងបិច (Long Beach) ដែលកន្លងមកបានធ្វើកិច្ចការសំងាត់ជាមួយគ្នាតាំងពីឆ្នាំ២០១៣ដើម្បីជួយគណបក្សសង្គ្រោះជាតិក្នុងការផ្តួលរំលំរដ្ឋាភិបាល បានកំពុងមានវត្តមាននៅទីក្រុងភ្នំពេញគ្រោងនឹងរៀបផែនការបង្កចលាចល នៅពេលប្រកាសសាលក្រមលោក កឹម សុខា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ ។
មុនពេលចេញដំណើរទៅកម្ពុជា លោក សុវណ្ណារ៉ា មាជ បានអួតប្រាប់មិត្តភក្តិឲ្យដឹងថា គឺត្រូវតែមកដឹកនាំកម្លាំងប្រឆាំងសាលក្រមរបស់តុលាការភ្នំពេញដែលប្រកាសកាត់ទោស លោក កឹម សុខា ព្រោះគេមមានបណ្តាញច្រើននៅប្រទេសកម្ពុជា។
គួរតែអាជ្ញាធរ ក្រុងភ្នំពេញ មានការប្រុងប្រយ័ត្នឲ្យមែនទែន ព្រោះជនដែលជាភ្នាក់ងារសម្ងាត់ពីរនាក់ខាងលើនេះមានឧបាយកលពិសពុលខ្លាំងណាស់។
សូមបញ្ជាក់ថា : អ្នកអាចធ្វើបានខណៈ អ្នកនៅទីភ្លឺ ហើយសមត្ថកិច្ចនៅទីងងឹត បានន័យថា, ទង្វើរបស់ពួក នៅលើគោក សមត្ថកិច្ច អាជ្ញាធរ មានការយកចិត្តទុកដាក់ គ្រប់ពេលវេលា ដើម្បីបង្ក្រាប រាល់សកម្មភាពណា ប្រព្រឹត្តប្រាស់ចាកផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង