Banner KNP Detail Top

ស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យ ម្នាក់ ពាក់ព័ន្ធករណី ជិះម៉ូតូឆក់ទូរសព្ទ័

ស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យ ម្នាក់ ពាក់ព័ន្ធករណី ជិះម៉ូតូឆក់ទូរសព្ទ័

ស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យ ម្នាក់ ពាក់ព័ន្ធករណី ជិះម៉ូតូឆក់ទូរសព្ទ័
ភ្នំពេញ ៖ ស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពី យប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ត្រង់ចំណុចស្តុបអូឡាំពេជ្រ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ជិះម៉ូតូឆក់ទូរសព្ទ័ដៃម៉ាកIPhone 13pre max)។

គួររំលឹកថា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៤ និង១៨នាទី នៅចំណុចមុខផ្ទះ184 ផ្លូវ19(ខាងក្រោយសាលារចនា)មានករណីលួចមានស្ថានទម្ងន់ទោស(ជិះម៉ូតូឆក់ទូរសព្ទ័ដៃម៉ាកIPhone 13pre max) ភូមិ៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។ ក្រោយពីទទួលបានពាក្យបណ្តឹងសមត្ថកិច្ចប៉ុស្តិ៍ជ័យជំនះហើយ ភ្លាមមកកម្លាំងជំនាញយុត្តិធម៍នៃអធិការដ្ឋាន-ប៉ុស្តិ៍ សហការណ៍ជាមួយកម្លាំងការិយាល័យកំរិតធ្ងន់ នាយកដ្ឋានព្រហ្មទណ្ឌ បានធ្វេីការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលេីដេីម្បីយកមកសួរនាំ ។
ជនសង្ស័យ មានឈ្មោះ អោក ធីរ៉ូ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ៤៧៧ ផ្លូវជាតិលេខ៥ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។
វត្ថុតាងដកហូត
-ម៉ូតូម៉ាកHonda click ពណ៍ស ក្រហម ស្លាកលេខ ភ្នំពេញ 1HZ:1538
– ទូរសព្ទ័ដៃម៉ាកRemi 5G ពណ៍ខៀវចំនួន០១គ្រឿង
-សោរម៉ូតូពណ៍ក្រហម ចំនួន០១។
ចំណែកជនរងគ្រោះមានឈ្មោះ ឡុក គីមបូរមី ភេទស្រី អាយុ ២២ឆ្នាំជនជាតិខ្មែរ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីដើម្បីអនុវត្តន៍តាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង