បង្ក្រាបបានករណីជួញដូរសត្វព្រៃ ឈានដល់ឃាត់ខ្លួន មេខ្លោង ២នាក់
បង្ក្រាបបានករណីជួញដូរសត្វព្រៃ ឈានដល់ឃាត់ខ្លួន មេខ្លោង ២នាក់
បង្ក្រាបបានករណីជួញដូរសត្វព្រៃ ឈានដល់ឃាត់ខ្លួន មេខ្លោង ២នាក់
មណ្ឌលគិរី ៖ កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរីបង្ក្រាបបានករណីជួញដូរសត្វព្រៃ ឈានដល់ឃាត់ខ្លួនមេខ្លោងបានចំនួន២នាក់នៅរសៀលថ្ងៃទី០២ខែមិនាឆ្នាំ២០២៣ នៅចំណុចផ្ទះក្រហម ភូមិអូរអាម ឃុំស្រែកខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
មេបញ្ជាការអាវុធហត្ថខេត្តមណ្ឌលគិរីលោក ហែម បូណារ៉ែល ឱ្យដឹងថា កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី ស្ទាក់ចាប់រថយន្តម៉ាកកាមរីហើម០១គ្រឿង ពណ៍សំបកឪឡឹក ស្លាក់លេខភ្នំពេញ2G 9297 ដែលធ្វើសកម្មភាពដឹកសត្វជាប្រចាំជាយូមកហើយ សមត្ថកិច្ចបានដាក់បញ្តាញស្រាវជ្រាវឃ្លាំមើលជាច្រើនថ្ងៃមកហើយ ទើបចាប់បាននៅរសៀលថ្ងៃទី០២មិនានេះ។ ប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញសត្វ សំប៉ូចចំនួន០៥ក្បាល ឃាត់បានមេខ្លោងជួញដូរសត្វព្រៃបានចំនួន២នាក់ក្នុងនោះមានជនជាតិវៀតណាមម្នាក់និងជនជាតិខ្មែរម្នាក់។
ជននេះ មាន ឈ្មោះភាព ម៉េងលី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបើកបររថយន្ត ទីលំនៅបច្ចុប្បន្ន ភូមិអន្រ្ទង់ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។ និងមេខ្លោងឈ្មួញសត្វជនជាតិវៀតណាម ឈ្មោះ ធី វេ ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិវៀតណាម។ វត្ថុតាងរួមមាន៖ ម៉ូតូ០១គ្រឿង ម៉ាកសង់ការ៉េ ពណ៌ខ្មៅ ពាក់ស្លាកលេខវៀតណាម កម្លាំងយើងបានចាប់បាននៅម្ដុំ ភូមិឡាបាខេ ឃុំស្រែខ្ទម សត្វសំប៉ូចចំនួន០៥ក្បាល និងរថយន្ត០១គ្រឿង។
វត្ថុតាង និងមនុស្ស បានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីដើម្បីបន្តនិតិវិធី៕