ស្រ្តីមានផ្ទៃពោះម្នាក់ ត្រូវបានគេសង្ស័យថា ប្ដីបាញ់ចំនួន ២គ្រាប់ បណ្ដាលឲ្
ស្រ្តីមានផ្ទៃពោះម្នាក់ ត្រូវបានគេសង្ស័យថា ប្ដីបាញ់ចំនួន ២គ្រាប់ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត នៅក្នុងថ្លុកឈាម នៅក្នុងបន្ទប់ឡៅតឿ
ភ្នំពញ៖ ហេតុការណ៍នោះ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពី ល្ងាចថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ នៅផ្ទះលេ១៦៨ ផ្លូវលេខKS03 បុរីពិភពថ្មី កួរស្រូវ ៣ ក្នុងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ស្រ្តីមានផ្ទៃពោះម្នាក់ ត្រូវបានគេសង្ស័យថា ប្ដីបាញ់ចំនួន ២គ្រាប់ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត នៅក្នុងថ្លុកឈាម នៅក្នុងបន្ទប់ឡៅតឿ ក្នុងផ្ទះល្វែងមួយកន្លែង។ បន្ទាប់ពីកើតហេតុ ប្ដីកំណាចនោះ បានរត់គេចខ្លួនបាត់ស្រមោល។
ប្រភពពីកន្លែងកើតហេតុ ស្រ្តីរងគ្រោះ ឈ្មោះ ម៉ៃ សុគន្ធា ហៅ អេណា អាយុ ៣៤ឆ្នាំ មុខរបរសាឡន មានប្ដី ២នាក់ហើយ។ ប្ដីមុនមានកូន ៤នាក់ និងបានលែងលះគ្នា ១ឆ្នាំមកហើយ។ បន្ទាប់មក បានយកប្ដីក្រោយ ដែលជាជនសង្ស័យ និងឮថា កំពុងមានផ្ទៃពោះ ៤ខែផង។ ប៉ុន្តែពុំទាន់ដឹងថា ប្ដីក្រោយនេះ មានសមាសភាព ជាអ្វីនៅឡើយទេ ទើបបានជាមានកាំភ្លើងប្រើប្រាស់ ហើយបាញ់សម្លា.ប់គាត់បែបនេះ។
ប្រភពដដែល បាននិយាយទៀតថា ប្ដីប្រពន្ធនេះ ទើបទៅទិញផ្ទះកើតហេតុនោះ រស់នៅជាង ៣ខែប៉ុណ្ណោះ ហើយនៅមុនពេលមានការភ្ញាក់ផ្អើលនេះ ពុំមាននរណាបានដឹងថា ប្ដីប្រពន្ធនេះ មានទំនាស់គ្នារឿងអ្វី ហើយបាញ់សម្លាប់ក្នុងពេលណានោះឡើយ។
ប៉ុន្តែអ្នករស់នៅក្នុងបុរីនោះ បានឃើញទ្វារផ្ទះកើតហេតុ ចំហរ ហើយដោយខ្លាចមានចោរចូលលួចទ្រព្យសម្បត្តិ ទើបរាយការណ៍ ប្រាប់សន្តិសុខយាមបុរី ឲ្យទៅមើល។ ស្រាប់តែប្រទះឃើញស្រ្តីរងគ្រោះដេកស្លា.ប់ ក្នុងថ្លុកឈាម ដោយមានស្នាម ត្រូវគ្រាប់កាំភ្លើង ២គ្រាប់ ទើបមានការភ្ញាក់ផ្អើលតែម្ដង ៕