រថយន្តស៊េរីទំនើបម៉ាក Mercedes មួយគ្រឿង បើកបុករថយន្ត Lexus GS300 ដែលពាក់ផ្លាកលេខ
រថយន្តស៊េរីទំនើបម៉ាក Mercedes មួយគ្រឿង បើកបុករថយន្ត Lexus GS300 ដែលពាក់ផ្លាកលេខរដ្ឋ ពីក្រោយ បណ្ដាលឲ្យរងការខូចខាត
ភ្នំពេញ ៖ កាលពី ថ្ងៃ ទី៣ ខែមីនា ឆ្នាំ២០២៣ រថយន្តស៊េរីទំនើបម៉ាក Mercedes មួយគ្រឿងបានបើកបុករថយន្ត Lexus GS300 ដែលពាក់ផ្លាកលេខរដ្ឋ ពីក្រោយ បណ្ដាលឲ្យរងការខូចខាត នៅតាមបណ្ដោយផ្លូវបេតុង ក្នុងបរិវេណបឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
មុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាក Mercedes មួយគ្រឿងពណ៌ស ពាក់ផ្លាកលេខ កម្ពុជាK-S-HENG ធ្វើដំណើរទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនល្មម លុះមកដល់ចំណុចកើតហេតុខាងលើ ដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្ត Lexus GS300 មួយគ្រឿងពណ៌ស ពាក់ផ្លាកលេខ រដ្ឋ07-2-2737ពីក្រោយផ្នែកខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតគួរសម្យ តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះឡេីយ ។
ក្រោយកើតហេតុ ភាគីទាំងពីរបានឈប់រថយន្ត និងចុះធ្វើការសម្របសម្រួលគ្នាដោយសន្តិវិធីដើម្បីបញ្ចប់រឿងនៅហ្នឹងកន្លែងកេីតហេតុតែម្ដង ៕