Banner KNP Detail Top

ជនដៃដល់ជាប្តី ក៏ធ្លាប់ជាប់ពន្ធធនាគារម្តងរួចទៅហើយ ជាមុខសញ្ញាចែកចាយគ្រឿងញៀន

ជនដៃដល់ជាប្តី ក៏ធ្លាប់ជាប់ពន្ធធនាគារម្តងរួចទៅហើយ ជាមុខសញ្ញាចែកចាយគ្រឿងញៀន ប្តីសារភាពថា ដោយសារតែភ្លើងប្រច័ណ្ឌ


ភ្នំពេញ ៖ ជនដៃដល់ជាប្តីឈ្មោះ យ័ន្ត គុយហេង អាយុជាង៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមុខសញ្ញាចែកចាយគ្រឿងញៀ.ន និងទើបតែចេញពីពន្ធនាគារពាក់ព័ន្ធនឹងករណីឃាតកម្ម ។ ចំណែកស្ត្រីជាជនរងគ្រោះឈ្មោះ មៃ គន្ធា អាយុ៣៤ឆ្នាំ មុខរបរបើកសាឡន បានបាត់បង់ជីវិតទាំងកំពុងមានផ្ទៃពោះ៤ខែផងដែរ ។ ស្ត្រីរងគ្រោះ និងប្តីក្រោយជាជនដៃដល់ ទើបតែបង់រំលោះផ្ទះកើតហេតុជាមួយខាងបុរីហើយស្នាក់នៅតែ២នាក់បាន៣ខែប៉ុណ្ណោះ ។
បុរសជាប្តីដែលបានបាញ់សម្លាប់ស្ត្រីប្រពន្ធទាំងមានផ្ទៃពោះ៤ខែ នៅក្នុងបុរីពិភពថ្មី៣ ផ្ទះលេខ១៦៨ សង្កាត់រលួស ខណ្ឌដង្កោ បង្កការភ្ញាក់ផ្អើលកាលពីវេលា៣និង៣០នាទីរសៀលថ្ងៃទី២ ខែមិនា ឆ្នាំ២០២៣ បានចូលខ្លួនទៅសារភាពទោសកំហុសដែលបានប្រព្រឹត្តិនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃនាវេលាម៉ោងជាង៦យប់ថ្ងៃកើតហេតុ ។

មុនកើតហេតុ សាច់ញាតិរបស់ស្ត្រីរងគ្រោះបានទូរស័ព្ទទំនាក់ទំនងពីស្រុកកំណើតមក ប៉ុន្តែជនរងគ្រោះមិនទទួលទូរស័ព្ទសោះ ទើបសាច់ញាតិបានទាក់ទងពឹងអាស្រ័យទៅអ្នកជិតខាងរបស់ជនរងគ្រោះអោយទៅជួយមើលផង ព្រោះគាត់មានការ ។ បន្ទាប់មកអ្នកជិតខាងបានដើរទៅស្រែកហៅដែរ ប៉ុន្តែមិនមានអ្នកឆ្លើយតបសោះ ទើបអ្នកជិតខាងសម្រេចទៅហៅសន្តិសុខបុរី អោយជួយចូលទៅមើលក្នុងផ្ទះ ។
ប្រភពដដែលបានបន្តថា ភ្លាមៗនោះ សន្តិសុខបុរីបានទៅដល់ ហើយដើរចូលទៅក្នុងផ្ទះនេះ ជាមួយអ្នកជិតខាង ព្រោះផ្ទះមិនមានចាក់សោ លុះដើរចូលទៅដល់ក្នុងហើយ នៅតែមិនឃើញមានមនុស្ស ហើយស្រែកហៅខ្លាំងៗក៏មិនមានអ្នកឆ្លើយ ពួកគេក៏បានសម្រេចចិត្តនាំគ្នាចូលទៅមើលក្នុងបន្ទប់សម្រាកក៏ឃើញស្ត្រីរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមតែម្តង ។
ជុំវិញករណីឃាតកម្មនេះ លោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងទទួលផែនយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានប្រាប់តាមទូរស័ព្ទនាល្ងាចថ្ងៃកើតហេតុថា ករណីនេះ គឺបុរសជាប្តីជាអ្នកបាញ់សម្លាញ់ប្រពន្ធខ្លួនឯងប្រាកដមែន ហើយជាក់ស្តែងនៅកន្លែងកើតហេតុ សមត្ថកិច្ចប្រទះឃើញមានគ្រាប់កាទុសមួយគ្រាប់ ហើយកម្លាំងសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច្ច័យកំពុងធ្វើការពិនិត្យវិច្ច័យតាមជំនាញ និងបើកការស្រាវជ្រាវ ក្នុងការតាមចាប់បុរសជាប្តី ។
ស្រាវជ្រាវករណីឃាតកម្មបាញ់សម្លាប់ប្រពន្ធនេះបានជាង៣ម៉ោងស្រាប់តែជនដៃដល់ជាប្តីបានចូលខ្លួនទៅសារភាពទោសកំហុសរបស់ខ្លួនឯងនៅនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃថា ខ្លួនជាអ្នកបា.ញ់សម្លា.ប់ប្រពន្ធចំនួន៣គ្រាប់ បណ្តាលឲ្យស្ត្រីជាប្រពន្ធស្លាប់ក្នុងថ្លុកឈាម ខណៈស្ត្រីជាប្រពន្ធក៏មានកូន៤ខែនៅក្នុងផ្ទៃផងដែរ ។ មូលហេតុ គឺជនដៃដល់បានអះអាងថា ដោយសារតែភ្លើងប្រច័ណ្ឌ ។
ជនសង្ស័យរូបនេះជាមុខសញ្ញាគ្រឿងញៀន ដែលសមត្ថកិច្ចតាមប្រមាញ់ផងដែរ ។ មិនតែប៉ុណ្ណោះជនដៃដល់ជាប្តី ក៏ធ្លាប់ជាប់ពន្ធធនាគារម្តងរួចទៅហើយដែរទើបនឹងចេញពីពន្ធធនាគារជាប់ពាក់ព័ន្ធនឹងអំពើឃា.តកម្មសម្លា.ប់មនុស្ស នៅឯខេត្តព្រះសីហនុ ។ សមត្ថកិច្ចចុះទៅឆែកឆេរផ្ទះកើតហេតុ រកឃើញថ្នាំញៀនជាង២គីឡូក្រាមផងដែរ ។ រីឯសពស្ត្រីរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់អោយសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង