បែកសំណុំរឿង កូនប្រសារសម្លាប់ម្ដាយក្មេក ស្រុកស្វាយអន្ទរ បានហើយ រឿងដីភូមិដែល
បែកសំណុំរឿង កូនប្រសារសម្លាប់ម្ដាយក្មេក ស្រុកស្វាយអន្ទរ បានហើយ រឿងដីភូមិដែលម្តាយក្មេករបស់គេ ម្តងថា អោយម្តងថា ដកយកវិញ
ខេត្តព្រៃវែង៖ ឃាត់ខ្លួនបុរសម្នាក់ ដែលជាជនដៃដល់ ករណីសម្លាប់ស្ត្រីម្នាក់ ជាម្ដាយក្មេកនៅភូមិត្រោកតាប៉ាង ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ជនសង្ស័យ ឈ្មោះ សឿង ហ៊ាង ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅភូមិត្រោកតាប៉ាង ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
សមត្ថកិច្ចបានឲ្យដឹងថា កាលពី ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ករណីប្រទះឃើញសាកសពនៅចំនុច វាលស្រែស្ថិតក្នុងភូមិត្រោកតាប៉ាង ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែងជនរងគ្រោះឈ្មោះ ញ៉ សារ៉ាត់ ភេទស្រីអាយុ ៤៥ ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ (ស្លាប់មិនដឹងមូលហេតុ)។
ផ្អែកតាមកាពិនិត្យសាកសព របស់ជំនាញ គ្រូពេទ្យបានបញ្ជាក់ថា ស្នាមរបួសនៅលើសាកសពត្រង់ចំនុចក នឹង ឆ្អឹងខ្នង ជាច្រើនកន្លែង កើតឡើងដោយសារកាប្រើកម្លាំងប៉ះទង្គិចធ្វើអោយមានស្នាមជាំផ្នែក កយ៉ាងធ្ងន់ធ្ងរ ទើបបណ្ដាលអោយ មនុស្សស្លាប់ ហើយគ្រូពេទ្យជំនាញបានសន្និដ្ឋានថាជាករណី ឃាតកម្ម។ បន្ទាប់ពីធ្វើកាពិនិត្យចប់ប្រគល់ សាកសព ជូនក្រុមគ្រួសាធ្វើបុណ្យតាមប្រពៃណី។
ស្រាវជ្រាវនៅកន្លែងកើតហេតុហើយកំណត់មុខសញ្ញាបានថា មុខសញ្ញាជនសង្ស័យ ឈ្មោះ សឿង ហ៊ាង ភេទប្រុស អាយុ៣០ឆ្នាំ (ត្រូវជាកូនប្រសាររបស់ជនរងគ្រោះ ) បន្ទាប់មកជំនាញ កងរាជអាវុធហត្ថខេត្ត បានធ្វើការសហការជាមួយជំនាញស្នងការស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីឆែកលេខទូរសព្ទ័របស់ ជនសង្ស័យឃើញថាជនសង្ស័យបានគេចខ្លួនពីមូលដ្ឋានទៅដល់ក្រុប៉ោយប៉ែតខេត្តបន្ទាយមានជយ័។
លុះដល់នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ក្រោមបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៏ត្រី ឈួន គីមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង និងលោកឧត្តមសេនីយ៏ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជយ័ និងមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង និងឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជយ័ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រៃវែង បានពន្លាតដែនសមត្ថកិច្ច សហការជាមួយកម្លាំងជំនាញស្នងការស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តលើផ្ទៃប្រទេស និងកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចុះស្រាវជ្រាវករណីឃាតកម្ម កូនសម្លាប់ម្ដាយក្មេក កាលពីថ្ងៃទី ២៦ខែ កុម្ភៈ ឆ្នាំ២០២៣ នៅខេត្តព្រៃវែង ហើយគេចខ្លួនមកស្នាក់នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ ពេលកម្លាំងអាវុធហត្ថខេត្តព្រៃវែង និងកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ។ ចុះទៅសហការជាមួយកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បានស្រាវជ្រាវ តាមចាប់ខ្លួន ជនសង្ស័យ ឈ្មោះ សឿង ហ៊ាង ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅភូមិត្រោកតាប៉ាង ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានគេចខ្លួនទៅច្រកដូង(ច្រកឡែម) គោលបំណងបម្រុងឆ្លងដែនទៅប្រទេសថៃ បន្ទាប់មកកម្លាំងជំនាញកងរាជអាវុធហត្ថព្រៃវែងនិងខេត្តបន្ទាយមានជយ័បានបន្តធ្វើការ សហការជាមួយ កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ សឿង ហ៊ាង នៅចំណុចបេនឡាន ច្រកឡែម ស្ថិតនៅភូមិអូរដារ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង នៅវេលាម៉ោង ១៩ និង០០នាទី ថ្ងៃទី ០១ខែមីនា ឆ្នាំ២០២៣ ។
ក្រោយពីការចាប់ខ្លួន យើងបានដកហូតសម្ភារៈរួមមាន ៖
– ម៉ូតូម៉ាកហុងឌ្រីម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ស្លាកលេខ ព្រៃវែង 1O.7180
-ក្រវិលលោហៈធាតុពណ៌លឿង ចំនួន ០១គូ ទម្ងន់ ០១ជី។
ជនសង្ស័យឈ្មោះ សឿង ហ៊ាង បានសារភាពថា រូបគេពិតជាបានសម្លាប់ម្តាយក្មេកឈ្មោះ ញ៉ សារ៉េត ពិតប្រាកដមែន ដោយសារ គុំគួន និងម្តាយក្មេក រឿងដីភូមិដែលម្តាយក្មេករបស់គេ ម្តងថា អោយម្តងថា ដកយកវិញ លុះដល់យប់ថ្ងៃទី២៦ខែកុម្ភះឆ្នាំ២០២៣ នៅពេលដែលរូបគេជិះម៉ូតូឌុបម្តាយក្មេកចេញពីមណ្ឌលសុខភាពបឹងព្រះទៅផ្ទះដល់ចំណុចវាលស្រែរៀងស្ងាត់រូបគេក៏បានឈប់ម៉ូតហើយចាប់ច្របាច់ ក បោកទៅ និងដីបណ្តាលអោយស្លាប់តែម្តង ៕