Banner KNP Detail Top

សម្ដេចតេជោ ហ៊ុន សែន សម្រាកចុងសប្ដាហ៍ ដោយឆ្លៀតទៅវាយកូនគោល

សម្ដេចតេជោ ហ៊ុន សែន សម្រាកចុងសប្ដាហ៍ ដោយឆ្លៀតទៅវាយកូនគោល


ភ្នំពេញ៖ សម្ដេចតេជោបានសរសេរលើ Telegram Channel របស់សម្ដេចនៅថ្ងៃទី៤ ខែមីនា ឆ្នំា២០២៣នេះថា «ថ្ងៃឆ្លៀតវាយកូនគោល ដែលខកខានជិត២ខែហើយ។ក្បាលពោះធំបន្តិចក្នុងទម្ងន់៨៧គីឡូក្រាម។ រីករាយចុងសប្តាហ៍»។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លៀតពេលទំនេរចុងសប្ដាហ៍នេះទៅវាយកូនគោលបន្ទាប់ពីខកខានជិត២ខែ។
កីឡាវាយកូនគោលគឺជាកីឡាដែល សម្ដេចតេជោ ចូលចិត្តជាងគេក្នុងចំណោមកីឡានានា សម្ដេចតែងចំណាយពេលទំនេរពីការងារដឹកនាំរដ្ឋមកលេងកីឡានេះជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាល និងឯកអគ្គរដ្ឋទូត និងរាជទូតនៃប្រទេសមួយចំនួនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង