បុគ្គលិកក្រុមហ៊ុនលក់ប្រេងរំអិល VELOTAC ២នាក់ ចាប់ខ្លួនបញ្ជូនទៅតុលាការ ករណី
បុគ្គលិកក្រុមហ៊ុនលក់ប្រេងរំអិល VELOTAC ២នាក់ ចាប់ខ្លួនបញ្ជូនទៅតុលាការ ករណីស៊ីដាច់ប្រាក់លក់ប្រេងជាង១០ ម៉ឺនដុល្លារ
ភ្នំពេញ ៖ កាលពីថ្ងៃទី៣ ខែមិនា ឆ្នាំ២០២៣នេះ បុគ្គលិកក្រុមហ៊ុនលក់ប្រេងរំអិល VELOTAC ២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតរាជធានីភ្នំពេញចាប់ខ្លួនបញ្ជូនទៅតុលាការ ពាក់ពន្ធពីបទរំលោ.ភលើសេចក្តីទុកចិត្តករណីស៊ីដាច់ប្រាក់លក់ប្រេងជាង១០ ម៉ឺនដុល្លារអាមេរិក។
ជនសង្ស័យម្នាក់ឈ្មោះ ផេង បូណាត ភេទប្រុស អាយុ៤៤ឆ្នាំ ជាប្រធានផ្នែកលក់នៃក្រុមហ៊ុន BMO power មានទីលំនៅផ្ទះលេខ៥ ផ្លូវលំភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ និងម្នាក់ឈ្មោះ សុង ពិសិដ្ឋ ភេទប្រុស អាយុ៣៣ឆ្នាំ ជាបុគ្គលិកផ្នែកលក់នៃក្រុមហ៊ុន BMO power មានទីលំនៅលេខ៥ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី១ ខែមិនា ឆ្នាំ ២០២៣ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ម៉ុត ដារា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ដើមចមនៃការចាប់ខ្លួនប្រធានផ្នែក និងបុគ្គលិកក្រុមហ៊ុនប្រេងរំអិល២នាក់នេះ បញ្ជូនទៅតុលាការនេះសមត្ថកិច្ចធ្វើឡើងតាមពាក្យបណ្តឹងរបស់តំណាងក្រុមហ៊ុន BMP POWER CO.Ltd ដោយបានចោទប្រកាន់ជនសង្ស័យថា បានកិបកេងប្រាក់ក្រុមហ៊ុនអស់ប្រមាណជាង១០ម៉ឺនដុល្លារអាមេរិក។
ក្រុមហ៊ុនបានប្រគល់ភារកិច្ចឲ្យប្រធានផ្នែក និងបុគ្គលិកម្នាក់នោះលក់ និងចែកចាយប្រេងរំអិលម៉ាក VELOTAC ទៅអតិថិជននៅទូទាំងប្រទេសដែលកន្លងមកពួកគេបានលក់ឲ្យអតិថិជនប្រមាណ១៦៣នាក់ហើយ ដោយមានប្រាក់បំណុលចំនួនជាង១៦ម៉ឺនដុល្លារអាមេរិក។ តែដោយមានការសង្ស័យលើបំណុលនោះ មានភាពយឺតយ៉ាវក្នុងការបង់ចូលក្រុមហ៊ុនទើបក្រុមហ៊ុនបានចាត់តំណាងម្នាក់ឲ្យចុះទៅជាមួយឈ្មោះ ផេង បូណាត និងសុង ពិសិដ្ឋ ដើម្បីផ្ទៀងផ្ទាត់លើប្រាក់បំណុលដែលថា អតិថិជននៅជំពាក់ ៕