Banner KNP Detail Top

រថយន្តស៊េរីទំនើបមួយគ្រឿង បើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រា បាន

រថយន្តស៊េរីទំនើបមួយគ្រឿង បើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រា បានបោះពួយយ៉ាងលឿន រួចជ្រុលទៅបុករថយន្តស៊េរីទំនើបម៉ាកហ្វដមួយគ្រឿងទៀត ចំពាក់កណ្តាលរថយន្តពេញទំហឹង

រថយន្តស៊េរីទំនើបមួយគ្រឿង បើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រា បាន

ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកើតឡើងកាលពី យប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុង កែងនឹងផ្លូវលេខ២២២ ត្រង់ចំណុចមុខការាសសាំងកាល់តិច ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
រថយន្តស៊េរីទំនើបមួយគ្រឿងបើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រា បានបោះពួយយ៉ាងលឿនដេីម្បីឆ្លងផ្លូវទាំងខ្វះការប្រុងប្រយ័ត្ន រួចជ្រុលទៅបុករថយន្តស៊េរីទំនើបម៉ាក
ហ្វដមួយគ្រឿងទៀតចំពាក់កណ្តាលរថយន្តពេញទំហឹង បណ្ដាលឱ្យរថយន្តមួយគ្រឿងនោះវិលមួយជុំហើយខ្ទាតទៅបោកផ្ទប់នឹងរបាំងថ្មខូចខាតយ៉ាងដំណំ តែសំណាងល្អដែរដែលមិនមានអ្នករបួស។

មុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាកហ្វដ ពណ៌ស ពាក់ផ្លាកលេខ កម្ពុជាTAY -9899 បើកដោយបុរសម្នាក់ទំនងជាស្រវឹងស្រា ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២២២ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនដោយឆ្លងផ្លូវមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តស៊េរីទំនេីបម៉ាកហ្វដមួយគ្រឿងទៀតពាក់ផ្លាកលេខ កម្ពុជាPKR-9289 បើកដោយបុរសម្នាក់រួមដំណើរជាមួយបុរសម្នាក់ទៀតតាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីជើងទៅត្បូងដោយល្បឿនលឿនដូចគ្នាចំពាក់កណ្ដាលរថយន្តពេញទំហឹងលាន់ដូចរន្ទះ បណ្ដាលឱ្យរថយន្តរងគ្រោះបោកផ្ទប់នឹងរបាំងថ្មខូចខាត២កង់ ដោយរថយន្តវិលមួយជុំនិងរងការខូចខាតរថយន្តទាំងពីរគ្រឿងដូចគ្នា តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះឡេីយ ។
ក្រោយកេីតហេតុ ម្ចាស់រថយន្តបង្កមិននៅដោះស្រាយនោះទេ ដោយបានឡើងជិះរថយន្តមួយគ្រឿងទៀតទៅបាត់ទុកឱ្យបុរសម្នាក់ទៀតជាអ្នកដោះស្រាយបណ្ដាលឱ្យមានការប្រកែកគ្នាយ៉ាងតឹងសរសៃកអស់មួយសន្ទុះធំ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍មកធ្វេីការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង