Banner KNP Detail Top

ខ្លាំងមែនហ៊ានណាស់! ទ្បានសារ៉ែនគ្លីនិកឯកជន ព្រហ្មវិហារ ចាត់ទុកសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ដូច

ខ្លាំងមែនហ៊ានណាស់! ទ្បានសារ៉ែនគ្លីនិកឯកជន ព្រហ្មវិហារ ចាត់ទុកសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ដូចក្រដាសជូតមាត់១ដុំ៥០០៛ ជូតហេីយបោះចោលដូចសំរាម


ទ្បានបំពាក់សារ៉ែនរបស់គ្លីនិកឯកជន ព្រហម្មវិហារ ចេញហោះហេីរយ៉ាងអាណាធិបតេយ្យតាមដងផ្លូវសាធារណះ មិនគោរពកោតខ្លាចសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលដែលបានហាមឃាត់ ។

មេីលទៅ គ្លីនិកឯកជន ព្រហម្មវិហារ ចាត់ទុកសេចក្ដីប្រកាសរបស់ក្រសួងដូចក្រដាសជូតមាត់មួយដុំ៥០០៛ជូតហេីយបោះចោលដូចសំរាម សំខាន់ឲ្យតែទ្បានសារ៉ែនគ្លីនិករបស់ខ្លួនបានអ្នករបួសយកទៅដេីម្បីបានកម្រៃលុយថ្លៃសេវាព្យាបាលច្រេីនចូលគ្លីនិក ។

ទីតាំងកន្លែងកេីតហេតុដែលទ្បានសារ៉ែនគ្លីនិកឯកជនព្រហ្មវិហារ យកអ្នករបួសទៅនៅស្ពានវត្តទួល សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ វេលាម៉ោង១០.១៦នាទី ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ។
សូមក្រសួងសុខាភិបាលជួយមេីលកុំបណ្ដែតបណ្ដោយឲ្យទ្បានសារ៉ែគ្លីនិកឯកជន ព្រហ្មវិហារ ធ្វេីព្យុះភ្លៀងនៅលេីដងផ្លូវសាធារណះទៀត ៕

អត្ថបទដែលជាប់ទាក់ទង