Banner KNP Detail Top

ចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទ នៅក្រុងព្រះសីហនុ

ចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទ នៅក្រុងព្រះសីហនុ


(ព្រះសីហនុ)៖ របាយការណ៍របស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា បន្ទាប់ពីទទួលបណ្ដឹងរួចរាល់ហើយ កម្លាំងសមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតរសៀលថ្ងៃដដែលកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងអធិការក្រុងព្រះសីហនុ និងកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់៤ ទើបឃាត់ខ្លួនបានជនសង្ស័យ រួមជាមួយវត្ថុតាងទូរស័ព្ទដៃ២គ្រឿង (ជាផលនៃអំពើលួច) និងម៉ូតូ១គ្រឿង (ជាមធ្យោបាយប្រព្រឹត្តិបទល្មើស) និងបានយកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការសួរនាំ។
នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ ប្រជាពលរដ្ឋឈ្មោះ ហ៊ុយ សុខហេង អាយុ៣៤ឆ្នាំ បានមកដាក់ពាក្យបណ្ដឹងថា មានជនសង្ស័យម្នាក់ ជិះម៉ូតូ១គ្រឿង ម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខព្រះសីហនុ1H-6915 បានធ្វើសកម្មភាពជាទិញទូរស័ព្ទ១គ្រឿង ហើយក៏បន្លំឲ្យទៅយកទូរស័ព្ទដៃ១គ្រឿង ផ្សេងទៀត ហើយក៏មានឱកាសឆក់យកទូរស័ព្ទរត់ឡើងម៉ូតូបើករត់គេចខ្លួនបាត់ទៅ។
វត្ថុតាងចាប់បានជាក់ស្ដែងរួមមាន៖ ទូរស័ព្ទដៃ២គ្រឿង ម៉ាក HUAWEI ពណ៌ខៀវ ១គ្រឿង និងម៉ាក IPHONE X ពណ៌ស ១គ្រឿង (ជាផលនៃអំពើលួច), ម៉ូតូ១គ្រឿង ម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខព្រះសីហនុ1H-6915។ ចំពោះករណីខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង