Banner KNP Detail Top

សតិមិនគ្រប់ និងញៀនស្រាជាប្រចាំ ពេលផឹកស្រវឹងតែងតែចុះមុជទឹកជាប្រចាំ ត្រូវប្រជាពលរដ្ឋប្រទះឃើញ

សតិមិនគ្រប់ និងញៀនស្រាជាប្រចាំ ពេលផឹកស្រវឹងតែងតែចុះមុជទឹកជាប្រចាំ ត្រូវប្រជាពលរដ្ឋប្រទះឃើញលង់ទឹកស្លាប់

សៀមរាប ៖ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០២៣ ស្ថិតនៅចំណុចស្ទឹងមួយកន្លែង ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ។ សពមានឈ្មោះ អ៊ឹង សុជាតិ ភេទប្រុស អាយុ ៣៥ ឆ្នាំ (ជាជនមានសតិមិនគ្រប់ និងញៀនស្រាជាប្រចាំ) ។
បុរសម្នាក់ ដែលប្រជាពលរដ្ឋអះអាងថា មានសតិមិនគ្រប់ និងញៀនស្រាជាប្រចាំ ពេលផឹកស្រវឹងតែងតែចុះមុជទឹកជាប្រចាំ ត្រូវប្រជាពលរដ្ឋប្រទះឃើញលង់ទឹកស្លាប់ និងបានសុំឲ្យសមត្ថកិច្ចប្រចាំបញ្ហា ១១៧ ជួយអន្តរាគមន៍ ។
កម្លាំងសមត្ថកិច្ច បានចុះដល់កន្លែងកើតហេតុ ធ្វើការសាកសួរពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា សពខាងលើតែងតែផឹកស្រាស្រវឹងហើយចុះមុជទឹកនៅកន្លែងកើតហេតុ ជាប្រចាំ មុនពេលកើតហេតុសពខាងលើបានចុះទៅមុជទឹកដូចរាល់ដង តែពុំឃើញឡើងមកវិញសោះ ដោយមានការសង្ស័យថាសពលង់ទឹក ប្រជាពលរដ្ឋនៅក្បែរនោះបាននាំគ្នាចុះរកមើល ស្រាប់តែប្រទះឃើញលង់ទឹកស្លាប់បាត់ទៅហើយ ។ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង