រដ្ឋបាលស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានរៀបចំការប្រណាំងទូក ង ខ្នាតអន្តរជាតិ តាមដងទន្លេមេគង្គ ក្នុងព្រែករំដេញ ដើម្បីអបអរសាទរទិវាជ័យជំនះ ៧ មករា លើកទី៤៤
ភ្នំពេញៈ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ រដ្ឋបាលស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានរៀបចំការប្រណាំងទូក ង ខ្នាតអន្តរជាតិ តាមដងទន្លេមេគង្គ ក្នុងព្រែករំដេញ ដើម្បីអបអរសាទរទិវាជ័យជំនះ ៧ មករា លើកទី៤៤ ។
ការប្រណាំងដែលបានរៀបចំឡើង ដោយមានការអនុញ្ញាត ពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដើម្បីអបអរសាទរទិវាជ័យជំនះ ៧ មករា លើកទី៤៤ (៧ មករា ១៩៧៩ – ៧ មករា ២០២៣) ។ ទូក ង ដែលបានចូលរួមប្រណាំង ដើម្បីអបអរសាទរជ័យជំនះ ៧ មករានេះ មានចំនួន ៤៥ គ្រឿង មកពីស្រុកស្រីសន្ធរ ស្រុកកងមាស ស្រុកបាធាយ ស្រុកកោះសូទិន… ។
ពិធីប្រណាំងទូកខ្នាតអន្តរជាតិ ដែលបានរៀបចំឡើង ដោយរដ្ឋបាលស្រុកស្រី សន្ធរនេះ មានការឧបត្ថម្ភគាំទ្រពីសប្បុរសជន នៅក្នុងមូលដ្ឋាន។ ស្រុកស្រីសន្ធរ ជាស្រុកមួយដែលមានឧកញ៉ា រហូតដល់ជាង មួយរយនាក់៕