Banner KNP Detail Top

នារីម្នាក់ត្រូវគេចាក់សម្លាប់ជាច្រើនកាំបិតរហូតដល់ស្លាប់ បន្ទាប់ពី

នារីម្នាក់ត្រូវគេចាក់សម្លាប់ជាច្រើនកាំបិតរហូតដល់ស្លាប់ បន្ទាប់ពីនាងរត់ទាំងអាក្រាតកាយតម្រង់ទៅរកប្រឡាយទឹក បំណងដើម្បីរត់គេចខ្លួនពីបុរសម្នាក់ ដែលចាក់សាំងពេញដងខ្លួនរបស់នាង ដើម្បីដុត


ប្រទេសថៃ៖ ករណីដេញចាក់សម្លាប់នេះ ប្រព្រឹត្តឡើងនៅទីសាធារណៈ ដែលអ្នកនៅក្បែរៗនោះអាចមើលឃើញគ្រប់ៗគ្នា ហើយពួកគេក៏ខិតខំជួយនារីរូបនោះផងដែរ។
នារីម្នាក់ត្រូវគេចាក់សម្លាប់ជាច្រើនកាំបិតរហូតដល់ស្លាប់ បន្ទាប់ពីនាងរត់ទាំងអាក្រាតកាយតម្រង់ទៅរកប្រឡាយទឹក បំណងដើម្បីរត់គេចខ្លួនពីបុរសម្នាក់ដែលចា.ក់សាំងពេញដងខ្លួនរបស់នាងដើម្បីដុ.ត។ ហេតុការណ៍នេះកើតឡើងនៅតំបន់បាងភូ (Bang Pu)។
នគរបាល និងក្រុមអ្នកជួយសង្គ្រោះប្រញាប់ចុះអន្តរាគមន៍ជាបន្ទាន់ បន្ទាប់ពីពួកគេទទួលការហៅទូរស័ព្ទ។ ប៉ុន្តែនៅពេលទៅដល់ ឃើញនារីដែលមានអាយុចន្លោះ៤០-៤៥ឆ្នាំស្លា.ប់នៅក្នុងប្រឡាយទឹកបាត់ទៅហើយ។ គេពិនិត្យឃើញថានារីនោះមានស្នាមរលាកភ្លើង និងស្នាមចាក់៦កាំបិត។
នៅតាមច្រកឌឿងហែម (alley) គេឃើញសាំងមួយប៊ីដុង និងសំលៀកបំពាក់ឆេះរាយប៉ាយពេញហ្នឹង។ សាក្សីនិយាយថាជាជនដៃដល់មានអាយុចន្លោះ៤០-៤៥ឆ្នាំ ស្លៀកតែខោខ្លី១ប៉ុណ្ណោះ។ មុនដំបូង គេឃើញនារីរងគ្រោះស្លៀកចោមពុងកន្សែង រត់ឲ្យគេជួយ។ ពេលបុរសនោះដើរតម្រង់ទៅរកស្ត្រីរងគ្រោះ សាក្សីព្យាយាមទៅពាំងពីមុខនាង។

ក្រោយមក បុរសនោះដើរទៅយកសាំងមួយប៊ីដុងជះដាក់នារីរងគ្រោះ និងអ្នកដែលជួយ។ រួចកេះដែកកេះដុ.តឲ្យឆេះតែម្ដង។ អ្នកឯទៀតឃើញដូច្នេះក៏រត់គេចពីភ្លើងកំពុងឆេះ។ ស្ត្រីរងគ្រោះឆេះពេញខ្លួន។ នាងក៏រត់តម្រង់ទៅប្រឡាយទឹក ប្រហែលជាចង់ពន្លត់ភ្លើងឆេះក៏មិនដឹង។ បុរសជាជនដៃដល់ដើរទៅរកកាំបិ.តមុតស្រួច និងចាក់សម្លា.ប់ស្ត្រីនោះតែម្ដង។ ក្រោយពេលប្រព្រឹត្តទង្វើខាងលើនេះរួចហើយ បុរសជាជនដៃដល់ក៏ឡើងជិះឡានភិកអាប់(pickup) រត់គេចខ្លួនបាត់ស្រមោល៕

អត្ថបទដែលជាប់ទាក់ទង