Banner KNP Detail Top

រយះពេល២ថ្ងៃ នៅស្រុករមាសហែកភ្លើងឆេះ២កន្លែងផ្សេងគ្នា ដោយមូលហេតុ

រយះពេល២ថ្ងៃ នៅស្រុករមាសហែកភ្លើងឆេះ២កន្លែងផ្សេងគ្នា ដោយមូលហេតុ ម្ចាស់ផ្ទះផ្សារដែកបែកផ្កាភ្លើងឆេះគំនរអេតចាយនិងដុតភ្លើងចង្រ្កានដាំបាយ

ខេត្តស្វាយរៀង: ករណីទី១ កាលពីថ្ងៃទី៧ ខែមិនាឆ្នាំ២០២៣ ករណីអគ្គីភ័យឆេះរោងអេតចាយដែលមានទំហំ៥ម៉ែត្រ គុណ និង៧ម៉ែត្ររបស់ម្ចាស់ឈ្មោះ ជា លាភភេទប្រុស អាយុ៤២ឆ្នាំ ស្ថិតនៅភូមិចុងព្រែក ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង មូលហេតុបណ្តាលមកពី ម្ចាស់ផ្ទះផ្សារដែកបែកផ្កាភ្លើងឆេះគំនរអេតចាយ។
ករណីនេះ បណ្តាលអោយឆេះគំនរអេតចាយក្នុងរោងទាំងអស់ គ្រឿងក្រឡឹងមួយគ្រឿង និងមិនបណ្ដាលអោយគ្រោះថ្នាក់មនុស្សនោះទេខណៈមានរថយន្តពន្លត់អគ្កីភ័យរបស់អធិការដ្ឋាននគរបាលស្រុករមាសហែកមកអន្តរាគមន៍ បាញ់ពន្លត់ផងដែរ។
ករណីទ២ កាលពីថ្ងៃទី០៦ខែមិនាឆ្នាំ២០២៣ នៅភូមិអណ្តូងត្របែក ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀងមានករណីភ្លើងឆេះផ្ទះអស់ចំនួនមួយខ្នង ដែលសង់អំពីឈើប្រក់សង្ក័សី ជញ្ជាំងជរ័កៅស៊ូពណ៍ខ្មៅមានទំហំ៥ម៉ែត្រគុណនិង៦ម៉ែត្រមានម្ចាស់ឈ្មោះទិត្យ ដៀប អាយុ៧៤ឆ្នាំនិងប្រពន្ធឈ្មោះកង កី អាយុ៧២ឆ្នាំ។
ចំពោះសម្ភារ:ខូចខាតរួមមានះអង្គ២បេស្មើរ៨០គីឡូសំលៀកបំពាក់ជាច្រើន និងថវិការ៥០.០០០រៀលនិងសម្ភារះមួយចំនួនទៀត។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដុតភ្លើងចង្រ្កានដាំបាយ ហើយម្ចាស់ផ្ទះបានដើរចេញមកខាងក្រៅផ្ទះភ្លេចខ្លួន ៕

អត្ថបទដែលជាប់ទាក់ទង